Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

កណ្តាល៖​ បុរសម្នាក់បើករថយន្តកាមរីបត់ឆ្លងផ្លូវមិនបានប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូPCX​មួយគ្រឿងបណ្ដាលឲ្យដួលរងរបួសធ្ងន់​ និង​ស្រាល​ មនុស្ស​ប្រុសស្រី២នាក់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទី​ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧​ ភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យ​ដឹងថា​ មុនពេលកើត​ហេតុគេឃើញ​រថយន្ត​ម៉ាក​ ACMRY​ ពណ៍ប្រផេស​ ១គ្រឿង​ ពាក់​ស្លាកលេខភ្នំពេញ2E-9532 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ​លេខ១​ ទិសដៅពីភ្នំពេញ​=អ្នកលឿង​ ខណៈ​មកដល់ចំណុចកើតហេតុខាងលើក៍បត់ឆ្លង​ផ្លូវ​ ពីជើងទៅត្បូង​មិនប្រយត្ន័ក៏ជ្រុលទៅបុក​ម៉ូតូ០១គ្រឿងម៉ាកPCXពណ៍ស ពាក់ស្លាក​លេខភ្នំពេញ1CP-6762​ ជិះដោយបុរស​ស្ត្រី២នាក់បណ្ដាលឲ្យដួលរបួសធ្ងន់នារីម្នាក់​និងបុរសជាអ្នកបើកម៉ូុតូរងរបួសស្រាល​ ។​ ចំណែកបើករថយន្ត​ បន្ទាប់ពីបង្កហេតុបានរត់​គេចខ្លួនបាត់​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុក​នៅ​ អធិការស្រុកកៀនស្វាយ​ រងចាំដោះ​ស្រាយនៅពេលក្រោយ ៕

ចែករំលែកអត្ថបទ