Wednesday, November 13, 2024
Latest:
សន្តិសុខ​សង្គម

ទូរដែកក្នុងរោងចក្រ«លានហ្វាហេងយូ ខេមបូឌៀ»ត្រូវចោរគាស់យកលុយអស់ជាង ១ម៉ឺនដុល្លារនិងសម្ភារៈមួយចំនួន

ពោធិ៍សាត់៖​កាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០១​៩ មានក្រុមជនស្ស័យចូលធ្វើសកម្ម​ភាព​ គាស់ទូរដែកនៅក្នុងរោងចក្ររោងចក្រកាត់ដេរ យីហោ«លានហ្វាហេងយូ ខេមបូឌៀ»ស្ថិត​ ក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយលួចលុយក្រុមហ៊ុនអស់ជាង ១ម៉ឺនដុល្លារ និងយកម៉ាស៊ីនស្តុកទិន្នន័យកាមេរ៉ាសុវត្ថិភាព(DVR)រួចគេចខ្លួនបាត់​ដោយសុវត្ថិភាព។

បើយោងតាមរបាយការណ៍ដែលទទួលបាន​នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ខណៈដែលកម្លាំងជំនាញចុះទៅពិនិត្យបានឲ្យដឹងថាតាម​ ការបំភ្លឺពីឈ្មោះ សឺ សូលី (ជនជាតិចិន) ប្រធានគណនេយ្យក្រុមហ៊ុន តាមរយៈអ្នក​បក​ប្រែ នៅវេលាម៉ោង០៦ល្ងាចថ្ងៃទី១៩ ខែ​តុលាឆ្នាំ២០១៩ ថាមានជនសង្ស័យប្រហែល ២នាក់ មិនស្គាល់អត្ថសញ្ញាណ បានធ្វើសកម្មភាព​ប្រើឧបករណ៍រឹង គាស់ទ្វារោងចក្រ រួចហើយចូលទៅគាស់បន្ទប់គណនេយ្យ និងព្យាយាមគាស់ទូរដែករហូតបានសម្រេច។ ចំពោះសម្ភារដែលបាត់បង់រួមមាន៖ ប្រាក់ដុល្លារ ប្រហែលជាង ១ម៉ឺនដុល្លារ និងម៉ាស៊ីនស្តុកទិន្នន័យកាំមេរ៉ាសុវត្ថិភាព (DVR) មួយគ្រឿង រួចគេចខ្លួនបាត់​ ។

ប្រភពបន្តថា​ ជនរងគ្រោះដែលជាតំណាងរោងចក្រទទួល​ ផ្នែកគណនេយ្យ បានទុកទូរដែកនៅក្នុងបន្ទប់ ហើយបានចាក់ទ្វារបន្ទប់ត្រឹមត្រូវមុនចេញទៅសម្រាក​ ខាងក្រោយ​អគាររោងចក្រ។ លុះដល់ព្រឹកឡើង ស្រាប់​តែ​ឃើញទូរដែក ដែលទុកនៅក្នុងបន្ទប់គណនេយ្យ ត្រូវបានជនសង្ស័យគាស់ ភ្លាម​នោះខ្លួនបានរាយការណ៍ជូនសមត្ថកិច្ចចុះទៅ​ពិនិត្យ តែដោយម៉ាស៊ីនស្តុកទិន្នន័យកាមេរ៉ាសុវត្ថិភាព ត្រូវបានក្រុមចោរលួចទៅជាមួយដែរ យើងក៏មិនបានដឹងពីភិនភាគរបស់ជនសង្ស័យនោះឡើយ។

ក្នុងករណីខាងលើ កម្លាំងជំនាញបច្ចេកទេសខេត្ត និងកម្លាំងជំនាញយុត្តិធម៌ស្រុកបាកាន កំពុងបន្តធ្វើការស៊ឺបអង្កេតស្រាវជ្រាវតាមនីតិវិធីនៅឡើយ​ ៕