ឆក់ទូរសព្ទ័មិនបានសម្រេច ត្រូវប្រជាពលរដ្ឋដេញចាប់បានម្នាក់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានវាយបែកមុខបែកមាត់ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់មិនបានសម្រេចហេតុការណ៍នេះបាន បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ២០៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យដែលចាប់បានមានឈ្មោះ សិទ្ធវិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់ម្តុំទួលសង្កែរ ខណ្ឌឬស្សីកែវ ។
Read More