Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ចាំមើលម្ចាស់រថយន្ត570​ស្លាកលេខភ្នំពេញ​2AN​-​1188ចូលខ្លួនដោះស្រាយឬទេ?

ភ្នំពេញ ៖ រថយន្ត​ ហាយឡែនឌ័រ មួយគ្រឿងក្រឡាប់ផ្ងារជើងម្ខាង​ ខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល បន្ទាប់ពី​រថយន្តម៉ាកឡិចសុីសLX570 បើក​បុកចំពីចំហៀងខាងក្រោយពេញទំហឹង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង០៥នាទី​រំលងអាធាត្រ​ ចូលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចមាត់ប្រឡាយលូទឹកស្អុយបឹងត្របែក តាមបណ្ដោយផ្លូវ១០៥កែងនិងផ្លូវ​៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

តាមសម្ដីបុរសជាតៃកុងរថយន្តរងគ្រោះបាន​ប្រាប់ឲ្យដឹងថា​ រូបគាត់និងមិត្តភក្ភ័ម្នាក់ទៀត​រួមដំណើរជាមួយគ្នា​ បានបើករថយន្តម៉ាក​ហាយឡែនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD-3208 តាមបណ្ដោយផ្លូវ១០៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុ​ បានបើកឆ្លងផ្លូវជិតផុតហើយ​ ស្រាប់តែមានរថយន្ត​ បង្កស៊េរីទំនើប​ ម៉ាកឡិចសុីសLX570 ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 2AN-1188 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន មកបុកចំកន្ទុយចំហៀងរថយន្ត​ របស់គាត់វិលជិត៣ជុំ​ ជ្រុលទៅបុករបាំងថ្ម​ដែលគេដាក់ឃាំងលូទឹកស្អុយ​ ក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ​ សំណងល្អ​ មិនបណ្ដាលឲ្យគាត់និងអ្នករួមដំណើររងរបួសធ្ងន់ធ្ងរ នោះទេ​ ។
អ្នកបើកបររថយន្តរងគ្រោះបានបន្តថា​ បន្ទាប់​ពីកើតហេតុភ្លាមៗ​ រថយន្តបង្កម៉ាកឡិចសុីស​570 បានបើកគេច​បាត់ស្រមោល​ បន្សល់​ទុក​នៅស្លាកលេខភ្នំពេញ 2AN-1188​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងយករថយន្តរងគ្រោះទៅ​រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំស្រាវជ្រាវរករថយន្តបង្កឲ្យមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ