Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

ចិនបើករថយន្តឡិចសុីសលឿនមិនប្រយត្ន័ជ្រុលបុករថយន្ត Ford ខូចខាតទាំងសងខាង

ភ្នំពេញ៖​ ដោយសារការបើកបរខ្វះការ​ប្រុងប្រយ័ត្ន បណ្តាលអោយរថយន្តពីរគ្រឿងបុកគ្នារងការខូចខាតទាំង២គ្រឿង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​កើតឡើងកាលពីវេលាម៉ោងប្រហែល៥ព្រឹក​ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩​ នៅចំណុចស្តុប​ទួលទំពូងផ្លូវ១៦៣កែងផ្លូវម៉ៅសេទុង សង្កាត់​ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើត​ហេតុគេបានឃើញរថយន្តម៉ាក Ford ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ​2AK-​5701ធ្វើដំណើរតាមបណ្តោយមហាវិថី​ម៉ៅ​សេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចស្តុបទួលទំពូង ស្រាប់តែមានរថយន្តឡិចសុីស​ ពណ៌សមួយ​ទៀតពាក់ស្លាកលេខភ្នំពេញ2AQ-6142​បើកបរនិងរួមដំណើរ​ដោយ​ជនជាតិចិន​ មួយក្រុម​ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៣​ទិស​ពីជើងមកត្បូងយ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តFord ពេញទំហឹងបណ្តាលឲ្យរថយន្តឡិចសុីសខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែក រថយន្ត​Ford ខ្ទាតទៅមុខជាង១០០ម៉ែត្ររងការខូច ខាតចំហៀងខាងស្តាំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់​ រួចបានទំនាក់ទំនងទៅនគរបាលជំនាញចរាចរណ៍​មកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕

ចែករំលែកអត្ថបទ