សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ដកហូត​ថ្នាំញៀន៣១កញ្ចប់

កំពត៖​ កម្លាំងនគរបាលជំនាញខេត្ត កំពតសហការជាមួយកម្លាំងអធិការស្រុកកំពង់​ត្រាច ចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់
ប្រតិបត្តិការណ៍នេះបានធ្វើឡើងនៅ​វេលា​​ម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៩​ខែ​វិច្ឆិកាឆ្នាំ២០១៩​ នៅចំណុច​ ភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​បានឃាត់ខ្លួនក្នុងប្រតិបត្តិការណ៍នោះរួមមាន​៖​ទី/១​-​ឈ្មោះ​ ឡុង មាន ភេទប្រុសអាយុ៦០ ឆ្នាំ/ទី/២-ឈ្មោះ ឡុង មាស ភេទប្រុសអាយុ ​៣០​ឆ្នាំ /ទី/៣-ឈ្មោះ ឡុង ពេជ្រ ភេទស្រី អាយុ ២៤ឆ្នាំ / ទី/៤-ឈ្មោះ រិន ណាវ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ (អ្នកទាំងបួនរស់នៅភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា) ។ វត្ថុតាងដកហូតបានមាន៖​ ថ្នាំញៀនចំនួន៣១កញ្ចប់តូចនិងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត​ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាង​ ត្រូវបានសមត្ថកិច្ច​ សាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕