Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ស្គាល់ហើយជើងខ្លាំងបាញ់រះ៨គ្រាប់​ តាមពិតលោកផ្កាយ២​អនុប្រធាននាយកដ្ឋាន​ នគរបាលព្រំ​ដែនគោក​

ភ្នំពេញ៖​ បុរសជើងខ្លាំង​ ផ្កាយ២អនុប្រធាននាយកដ្ឋាន​ នគរបាលព្រំ​ដែនគោកម្នាក់ បានដកកាំភ្លើងខ្លីបាញ់រះ៨គ្រាប់នៅក្នុងផ្ទះល្វែងតាង៉ូវ​ ដោយមិនដឹងមូលហេតុ​ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋភិតភ័យយ៉ាងខ្លាំងទាំងកណ្ដាល

អាធ្រាត​ នោះឥលូវត្រូវបានស្គាល់អត្តសញ្ញាណហើយ

គួរំលឹថា៖​ ៖​ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង​​១២​រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៨ ក្នុង​សំណង់​ផ្ទះល្វែងតាង៉ូវ​​ ផ្លូវ​៦៦៦A ភូមិ​តាង៉ូវ​ក្រោម​ សង្កាត់​និរោធ​ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​។ 

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យបាញ់បោះសេរីមានឈ្មោះ ប្រាក់ តូចវាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជា អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក ស្នាក់នៅផ្ទះកើតហេតុ ។ 

បើតាមប្រភពពីប្រជាពលរដ្ឋដែលបានប្រាប់សមត្ថកិច្ច​ ឲ្យ​ដឹងថា​ នៅម៉ោងជិត១២យប់​ រូបគាត់បានធ្វើដំណើរ តាម​រថយន្តចេញពីទួលក្រសាំង​មកផ្ទះ ហើយមុនចេញ​ដំណើរ​បានទូរស័ព្ទប្រាប់ប្រពន្ធអោយចាំបើកទ្វារផ្ទះ តែប្រពន្ធប្រាប់ថា មានមនុស្សប្រុសម្នាក់ដើរបាញ់កាំភ្លើងតាមផ្លូវ នៅជិតផ្ទះរបស់គាត់​ ។ លុះរូបគាត់មកជិតដល់ផ្លូវចូលបុរីខាងលើ​ ក៏ឈប់រថយន្តចុះចូលទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍និរោធ​ រួចបាន​បើករថយន្តមកដល់មុខផ្ទះ១១B ផ្លូ៦៦៦A ស្រាប់តែខ្មាន់កាំភ្លើង​ រូបនោះបានស្រែកសួរគាត់ថា “ហ៊ែងទៅណា” ថែមទាំងអាមេកាំភ្លើងខ្លី ថែមទៀតហើយ​ដើរទៅដើរមក​ ឃើញសភាពមិនស្រួល គាត់ក៏បើករថយន្តថយក្រោយត្រលប់ទៅប៉ុស្តិ៍នគរបាលនិរោធវិញរាយការណ៍​ ប្រាប់ឲ្យសមត្ថកិច្ច​ឲ្យជួយអន្តរាគមន៍​ ភ្លាមៗកម្លាំងសមត្ថកិច្ច​ បានចុះទៅឃាត់ខ្លួនជនសង្ស័យដែលជាខ្មាន់កាំភ្លើងរូបនោះ​ មកសួរនាំនៅប៉ុស្តិនិរោធ​ និងបញ្ជួនទៅអធិការខណ្ឌច្បារអំ​ពៅ​បន្ត។

បច្ចុប្បន្ន​ ជនសង្ស័យបាញ់បោះសេរីត្រូវសមត្ថកិច្ច​ សាកសួរ​និងកសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការតាមច្បាប់​ ៕

ចែករំលែកអត្ថបទ