Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌទួលគោកឆ្មក់បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម​ ឃាត់ខ្លួនអ្នកកត់និងអ្នក​ចាក់បាន៣នាក់

ភ្នំពេញ៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោ បានសហការជាមួយ​ គណ:បញ្ជាការឯកភាពខណ្ឌ​ ដឹកនាំដោយលោក បុត្រ សុភា នាយក​រងរដ្ឋបាលខណ្ឌ​ និងក្រោមការ​សម្រប​សម្រួលពីលោក រៀល សុភិនព្រះរាជ​អាជ្ញា​រង​នៃអយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញ​ បានចុះបង្ក្រាប​ ទីតាំងលេងល្បែង​សុី​សងខុសច្បាប់ (ឆ្នោតវៀតណាម) ដោយឃាត់ខ្លួនមនុស្សចំនួន៣នាក់និងវត្ថុតាងមួយ​ចំនួនទៀត។
ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលវេលាម៉ោងប្រហែល ០៤និង០០នាទី​រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច​មុខផ្ទះលេខ៧A ផ្លូវលេខ៣៣៦ ក្រុមទី៣ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែល​បានឃាត់ខ្លួនរួមមាន៖​ ១-ឈ្មោះ លីម ស្រីពៅ ហៅ ពៅ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់ឆ្នោត ស្នាក់នៅផ្ទះជួលមិនស្គាល់លេខផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។
២-ឈ្មោះ វុធ ពិទូ ភេទប្រុស ស្នាក់នៅផ្ទះលេខ២១០ ផ្លូវលេខ៣៣៦ ក្រុមទី៤ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
៣-ឈ្មោះ ស្រេង ឡៃ ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក អនាម័យ សណ្ឋាគារឈូកទិព្វ ស្នាក់នៅផ្ទះជួល ផ្លូវ​លេខ១៩៧ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។

សមត្ថកិច្ចបន្តថា​ វត្ថុតាងចាប់យកមាន៖
-ក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន​០២​សន្លឹក,ម៉ាស៊ីនគិតលេខម៉ាក Casio ចំនួន០១​គ្រឿង,លុយខ្មែរចំនួន២៩៥.០០០៛ (ម្ភៃប្រាំបួនមុឺនប្រាំពាន់រៀល) , ក្រដាសសំរាប់កត់ឆ្នោតមួយចំនួន , លទ្ធផលចេញឆ្នោតវៀតណាមរួចដាច់ជាពីរកំណាត់មួយចំនួន , ក្រដាសកាគារចំនួន០២សន្លឹក និងទូរស័ព្ទ​ដៃម៉ាកI phone 7 plus ពណ៌ផ្កាឈូក ១គ្រឿង​។

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាក​សួរ និងកសាងសំណុំរឿងចាត់ការតាម​នីតិវិ​ធីច្បាប់៕

ចែករំលែកអត្ថបទ