Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឯកឧត្ដម​ ហ៊ុន​ ជា​ ! នៅចាំបានទេរឿងក្មេងលួចដូង ? កុំអាងមានលុយនឹងអំណាច់ សូមមើលរឿងនឹងឡើងវិញ បើវាជាចោក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែរ

ភ្នំពេញ៖​ មានការភ្ញាក់ផ្អើលមួយកើតឡើង​ដែលបុរសម្នាក់បានលួចមើលស្ត្រីម្នាក់​ចូល​ក្នុងបន្ទប់ទឹក​ ក្នុងបរិវេន​ ស្ថានីយប្រេងឥន្ធនៈ​PTTមួយកន្លែង​ ត្រូវគេចាប់វៃបែកមុខ នេះបើ​ ​យោងតាម​ អាខោន ហ្វេសប៊ុក​ មួយមានឈ្មោះ Vithourak Sarun ដែល​គេស្គាល់ថា ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្ដមណ្ឌលខេត្ដតាកែវ បាន​បង្ហោះវីដេអូមួយ​ ដែលក្រុមរបស់ខ្លួនចាប់បុរសម្នាក់​ ចងរួចវៃ​បែក​មុខ បែកមាត់​ បន្ទាប់ពីបុរសរូបនោះបានចូលក្នុងបន្ទប់ទឹកស្រីៗ​ហើយលួចមើល ប្រដាប់ភេទស្រីៗ ចូលទៅក្នុងបន្ទប់ទឹក ។
ហេតុការណ៍មួយនេះបានកើតឡើងបង្កការភ្ញាក់ផ្អើល​ កាលពីយប់ថ្ងៃទី​១៦ខែធ្នូឆ្នាំ២០១៩​ នៅត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈPTTនៅ​ ក្បែវង្វង់មូលស្រីបីគួរស្រូវ ផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌ​ដង្កោ​ រាជធានី ភ្នំពេញ។

ទន្ទឹមនឹងមានការភ្ញាក់ផ្អើលរឿងនេះបានកើតឡើងនោះ ឯកឧត្ដម ហ៊ុន ជា ក៏បានសរសេរ​បង្ហោះ​នៅលើ​ ហ្វេស​ ប៊ុក​ របស់ឯកឧត្ដម​ ដែលមានឈ្មោះ​ HC ហ៊ុន​ ជា​ ដើម្បីខ្មែរ​ និងបាន​បញ្ចេញមតិមួយចំនួន ដែលមានខ្លឹមសារថា៖”នៅចាំបានទេរឿងក្មេងលួចដូង? កុំអាងមានលុយនឹងអំណាច សូមមើលរឿងហ្នឹងឡើងវិញ បើវាជាចោរក៏មិនត្រូវធ្វើដល់ថ្នាក់​ហ្នឹងដែរ ប៉ូលីស PM មានតើ”។

មហាជន​ រងចាំមើលថា​ តើក្រុមពួកអ្នកដែរ​បានចាប់ចងបុរសម្នាក់ហើយវៃនេះនិងមាន​ទោសទាន់ដែរឬទេ?​ បើគិតតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ