Monday, November 24, 2025
Latest:

ព័ត៌មាន​ជាតិ

ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បណ្ដេញជនជាតិចិន២៣២នាក់ទៅប្រទេសចិនវិញ

ភ្នំពេញៈនៅ​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន​២៣២​នាក់​។​ ​ក្នុងនោះ​មានស្រី​ចំនួន​៣៨​នាក់​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បន្ទាប់ពី​ពួកគេ​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។​​ និងបាន​ប្រព្រឹត្ត​បទល្មើស​ជម្រឹត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ហើយត្រូវចាប់ខ្លួនកន្លងមក​នៅឯ​ខេត្តតាកែវ​។

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់មុខសញ្ញាឆក់យ៉ាសកម្ម

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពី​បុរសម្នាក់បានសម្រេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋ​ពន្ធ័ចាប់បានវាយទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិនគរបាល​ ព្រែកព្នៅ​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា ម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៨ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥​នៅចំណុច​មុខវត្តពោធិ៍មង្គលភូមិផ្សារលិចក្នុងសង្កាត់ព្រែក​ព្នៅ​ ខណ្ឌព្រែក​ ព្នៅ​ ។ ជនរងគ្រោះឈ្មោះ ហែម វុទ្ធី ភេទប្រុសអាយុ ៤៩ឆ្នាំមានទីលំនៅភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវទូរស័ព្ទដែលជនសង្ស័យឆក់យកមិនបានសម្រេចនោះន៉ាកសាំស៊ុង។ រីឯជនសង្ស័យទី១-ឈ្មោះ សន រស្មី ភេទប្រុសអាយុ១៨​ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅភូមិធំសង្កាត់ពញាពន់ខណ្ឌ​ព្រែកព្នៅ​ ទី២-ឈ្មោះ សឿន វុទ្ធី

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀន២៧កញ្ចប់

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ​ និងប៉ុស្តិស្វាយប៉ាក ឃាត់ខ្លួនជន​សង្ស័យ២នាក់ដកហូតថ្នាំញៀន២៧កញ្ចប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៨ត្រង់ចំណុចផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់រួមមាន៖ ទី១ឈ្មោះ មាញ រតនា ហៅ រាត្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ(ឡឥដ្ឋ៥ខ្នង)ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក

Read More
សន្តិសុខ​សង្គម

ពលរដ្ឋនៅសង្កាត់ព្រែកថ្មីព្រួយបារម្ភពីសន្តិសុខនៅក្នុងភូមិ​ អំពាវនាវឱ្យអធិការខណ្ឌច្បារអំពៅជួយអន្តរាគមន៍

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅភូមិមួយចំនួនក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ ជាពិសេសភូមិព្រែកថ្មីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសេចក្តីសុខសុវត្ថិភាព ផ្ទាល់ខ្លួនពោលគឺភាពអសន្តិសុខនៅភូមិតែម្តង មានដូចជាចោរលួច ឆក់ ប្លន់គ្រឿងញៀននិងក្មេងទំនើងនិងល្បែងសុីសងជាដើម ហើយពួកគាត់ទាមទារឱ្យលោកមេប៉ុស្តិ៍ព្រែកថ្មីនិងអធិការខណ្ឌច្បារអំពៅមេតា្តជួយមានវិធាការផង ។   ប្រភពខាងលើបន្តថា បច្ចុប្បន្នក្រុមក្មេងទំនើងនៅក្នុងភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីកំពុងដើរ អុកឡុករាតត្បាតលួច ឆក់ ប្លន់និងគ្រឿងញៀនពេញបន្ទុក ដែលធ្វើឱ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងស្ទើតែមិនហ៊ានដេកពួនទេ ។ ក្រុមប្រជាពលរដ្ឋបន្តថា រាល់ថ្ងៃនេះ

Read More
សន្តិសុខ​សង្គម

គ្រូស្នេហ៍មន្តអាគមអូមអាមម្នាក់ត្រូវបានលោកអធិការរងខណ្ឌឫស្សីកែវប្តឹងទារជំងឺចិត្ត២មុឺនដូល្លារពីបទបរិហាកេរនៅក្នុងបណ្តាញសង្គម

ភ្នំពេញ ៖ លោកគ្រូស្នេហ៍មន្តអាគមអូមអាមម្នាក់រហសនាម (គ្រូផេះ គ្រូអង្គាម )ត្រូវបានលោកអធិការរងខណ្ឌឫស្សីកែវប្តឹងទាមទារជំងឺចិត្តនូវទឹក ប្រាក់ចំនួន២មុឺនដូល្លារសហរដ្ឋអាមេរិកបន្ទាប់ពីគ្រូស្នេហ៍ម្នាក់នោះបង្ហោះឡាយវីដេអូរបរិហារកេរនៅក្នុងបណ្តាញសង្គមដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្នូររបស់គាត់ ( លោកអធិការរង)យ៉ាងខ្លាំង ។ យោងតាមពាក្យបណ្តឹងរបស់លោក លឹម សេរីសោភ័ណ្ឌ ហៅ ភ័ណ្ឌអធិការរងខណ្ឌឫស្សីកែវដែលដាក់ប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលគីឡូម៉ែត្រលេខ៦ ហើយភ្នាក់​(កោះប៉ែន) ទទួលបានកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០១៨ បានរៀបរាប់ថា ខ្លួនសូមប្តឹងគ្រូស្នេហ៍មន្តអាគមអូមអាមម្នាក់ ឈ្មោះ

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ​ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា​ ៖ វិទ្យុ និងទូរទស្សន៍នៅតែដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌ មានពិត និងធ្វើការឆ្លើយតបបានទាន់ពេលវេលា

(ភ្នំពេញ​) ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍នៅតែដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការឆ្លើយតបបានទាន់ពេលវេលា ខណៈ មានការផ្សាយនូវព័ត៌មានមិនពិត ឬព័ត៌មានក្លែងបន្លំ ដែលបង្កផលប៉ះពាល់ដល់សង្គម។ ក្នុងពិធីសម្ពោធអគារថ្មីរបស់ស្ថានីយវិទ្យុអេហ្វអឹមជាតិ៩៦ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនមនុស្ស៤នាក់ដកហូតទូរ​ហ្គេមបាញ់ត្រី៨ទូនិងថ្នាំញៀន៥១កញ្ចប់

ភ្នំពេញ៖ ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនិយ៍ឯង ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៨ បានបើកកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទូហ្គេមបាញ់ត្រី ស្ថិតនៅចំណុចផ្ទះលេខ ៥៩

Read More
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់គ្រាន់តែរឿងចតឡានវាយគេអោយរបួស​រួចដកកាំភ្លើងខ្លីបាញ់គំរាម២គ្រាប់

ភ្នំពេញ៖​ ទាស់សម្ដីគ្នារឿងកន្លែងចតរថយន្តធ្វើឲ្យមន្ត្រីយោធាម្នាក់អាងអំណាច​ វាយជនរងគ្រោះអោយរបួសហើយដកកាំភ្លើងខ្លីបាញ់គំរាម២គ្រាប់ទៀតបង្កការភ័យខ្លាច​ដល់ប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុ​ និងភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច​ ចុះទៅឃាត់ខ្លួនយកមកសួរនាំកាលពី​វេលា​ម៉ោង៨និង៣០នាទីយប់ថ្ងៃទី០១ខែធ្នូឆ្នាំ២០១៨​ នៅ​ចំណុច​ផ្លូវបេតុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលដកកាំភ្លើងបាញ់នេះមាន​ឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិ៍សែនជ័យ ជាម្ចាស់រថយន្តហាយឡែនឌ័រ

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់៣នាក់

ភ្នំពេញ៖នគរបាលខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៣នាក់រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០១៨ត្រង់ចំណុចផ្លូវលំ ក្រុម៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។ សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៣នាក់នោះទី ១ឈ្មោះ សេង សុភា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ ទីលំនៅក្រុមទី២ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ ជុំ គឹមស្រេង

Read More
សន្តិសុខ​សង្គម

ខឹងម្ដាយស្ដីបន្ទោសរឿងមានសង្សារតូចចិត្តគិតខ្លីចង.ក​សម្លាប់ខ្លួនបន្សល់ទុកលិខិតសុំទោស

បន្ទាយមានជ័យ៖​ យុវតីវ័យក្មេងម្នាក់ចិត្តដល.ក​គ្រាន់តែម្ដាយ​ ស្ដីបន្ទោស​ បន្តិចបន្តួច​ រឿងមានសង្សារ​ ខ្លាចម្ដាយនាំទៅ​ឲ្យពេទ្យ​ពិនិត្យ​( ព្រហ្មចារី​ )គិតខ្លីចង.កសម្លាប់ខ្លួន​ ដោយបន្សល់ទុកនៅលិខិតបណ្ដាំសុំទោសម្ដាយ​៖​ បង្កការភ្អាក់​ផ្អើលកាលពីយប់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨​ នៅ ភូមិក្បាល​ស្ពាន១​ សង្កាត់និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យុវតីរងគ្រោះមានឈ្មោះ ផាន់ ស្រីនិច អាយុ១៦ឆ្នាំស្នាក់​នៅ​ ភូមិក្បាលស្ពាន១​

Read More