Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់៣នាក់

ភ្នំពេញ៖នគរបាលខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៣នាក់រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០១៨ត្រង់ចំណុចផ្លូវលំ ក្រុម៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៣នាក់នោះទី
១ឈ្មោះ សេង សុភា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ ទីលំនៅក្រុមទី២ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ មុខរបរមិនពិតប្រាកដ។
ទី២ឈ្មោះ ជុំ គឹមស្រេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
ទី៣ឈ្មោះភួង តុលា ភេទបរុសអាយុ១៨ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិបាសិដ្ឋ ឃុំម្កាក់ ស្រុកអង្គឈ្នួល ខេត្តកណ្តាល មុខរបរសិស្ស។
សំភារៈដកហូតឧបករសំរាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមនីតិវិធី ៕