នគរបាលស្រុកកោះធំឆ្មក់បង្ក្រាបទីតាំងជល់មាន់មួយកន្លែងចាប់យកម៉ូតូនិងកង់ជាច្រើនគ្រឿង
កណ្ដាល៖ កម្លាំងសមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំង ជល់មាន់និងអាប៉ោងមួយកន្លែង ចាប់យកម៉ូតូកង់និងសម្ភារៈលេងល្បែង០១ចំនួន ចំណែកអ្នកញៀនល្បែងរត់គេចខ្លួនបាត់អស់ ប្រតិបត្តិការណ៍បង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១២ខែវិច្ឆិការឆ្នាំ២០១៩ នៅចំណុច ក្នុងចំម្ការល្មុតចុងព្រែក ភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតគឺមានមានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងភ្នាល់ជល់មាន់ និងអាប៉ោង នៅចំណុចចម្ការល្មុតចុងព្រែក ភូមិកំពង់ស្វាយលើ
Read More