Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិ

គ្រួសារអ្នកជំងឺគ្រោងប្ដឹង!មន្ទីរពេទ្យព្រះកេតុមាលា!រឿងព្យាបាលខុសបច្ចេកទេស!ដូចយកមនុស្សទៅពិសោធន៍!

ភ្នំពេញ)៖ ក្រោយមានប្រតិកម្មពីគ្រួសារអ្នកជំងឺ រឿងមន្ទីរពេទ្យ ព្រះកេតុមាលា! (ហៅពេទ្យធំ១៧៩ ពេទ្យទាហាន) វិនិច្ឆ័យជំងឺ វ៉ៃថ្នាំខុស បណ្ដាលឲ្យអ្នកជំងឺស្រាលទៅជាធ្ងន់ ស្ទើរក្លាយជាសាកសព!។
គួបផ្សំនិងមានការរិៈគន់ ពីមហាជនថា៖មន្ទីរពេទ្យមួយនេះ ព្យាបាលអ្នកជំងឺ មានការ​ធ្វេសប្រហេស​ យកតែលុយ​ គ្មានក្រមសីលធម៌ ព្យាបាលអ្នកជំងឺពីស្រាលទៅធ្ងន់ ខ្លះស្លាប់ខ្លះសុំចេញជាបន្តបន្ទាប់ នោះមក។

ពេលនេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ ដើមរាំង បានថ្លែងថា៖ លោកនឹងប្ដឹងគ្រូពេទ្យនៅ មន្ទីរពេទ្យព្រះកេតុមាលា ទៅគ្រប់ស្ថាប័នពាក់ព័ន្ធ ។
ដើម្បីឲ្យទទួលខុសត្រូវ ចំពោះអ្នកជំងឺដែលខ្លួនបាន វិនិច្ឆ័យដាក់ថ្នាំខុសបច្ចេកទេស បណ្ដាលឲ្យអ្នកជំងឺស្ទើរក្លាយជាសាកសព!។

លោកបានអះអាងបែបនេះ នៅថ្ងៃទី១២,១១​,២០១៩ បន្ទាប់ពី ក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ នៃមន្ទីរពេទ្យ ព្រះកេតុមាលា ដែលបានវិនិច្ឆ័យជំងឺនិងវ៉ៃថ្នាំខុស ។
បណ្ដាលឲ្យអ្នកជំងឺនៅគ្រែ RV3 L1 ឈ្មោះ សុន សាវិន ភេទស្រីអាយុ៦១ឆ្នាំ មានទីលំនៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវជាម្ដាយរបស់លោក!។
ធ្លាក់ខ្លួនឈឺធ្ងន់ ស្ទើរក្លាយជាសាកសព ត្រឹម រយៈពេល២ថ្ងៃ ។
ពោលគឺអ្នកជំងឺឈ្មោះ សុន សាវិន មុនទៅ​ព្យាបាល គាត់ដើរបាន ហូបបាយទឹកបានធម្មតា។
លុះពេលចូលសំរាកព្យាបាលនៅមន្ទីរព្រះកេតុមាលា រយៈពេលតែ២ថ្ងៃសោះ ស្រាប់តែដកចង្កាមាន់ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់ ក៍រឹតតែធ្ងន់?។
គ្រួសារអ្នកជំងឺថា៖ទៅព្យាបាល ដូចយក​ជីវិត​ឲ្យពេទ្យលេងសើច សាកល្បង!ពិសោធន៍។

ទន្ទឹមនិងនោះ!កូនៗដែលជាអ្នកទ្រាំជំងឺបាន​បញ្ជាក់ថា៖ ដំបូងឈ្មោះ សុន សាវិន មានអាការៈ ក្ដៅខ្លួន គ្មានកំលាំងហេវៗ ប៉ុន្តែគាត់ដើរ កើតនិយាយបានឡើងជិៈឡានរួចធម្មតា!។
លុះដល់ថ្ងៃទី០៥,១១,២០១៩បានមកសំរាក​ព្យាបាលនៅ មន្ទីរពេទ្យ ព្រះកេតុមាលា (ហៅពេទ្យធំ១៧៩ ពេទ្យទាហាន) ហើយពេទ្យបានឲ្យគាត់ សំរាកនៅអគារសង្គ្រោះ​ដំបូងជំងឺទូទៅ!។

ដោយពេទ្យបានពិនិត្យវិនិច្ឆ័យជំងឺ រួចសង្ស័យថា៖ គាត់គ្រុនឈាមផង រលាកសួតផង? សង្ស័យមិនជុះទៀត!។

ពេលនោះពេទ្យដាក់ថ្នាំអោយគាត់ រាគជុះរហូត បណ្ដាលឲ្យអ្នកជំងឺខ្សោយ ងើបលែងរួច ។
ស្ដូកស្ដឹង និងបន្តសម្រុកវ៉ៃថ្នាំយ៉ាងច្រើន សន្ធឹករយៈពេល២ថ្ងៃ!។
ជាហេតុនាំឲ្យអ្នកជំងឺ ធ្វើទុក្ខខ្លាំងទៅជាធ្ងន់ពិបាកដកដង្ហើម និយាយលែងចង់កើត និងដកចង្កាមាន់ម្ដងៗ!។

ដោយឃើញឈ្មោះ សុន សាវិន ក្លាយទៅជាធ្ងន់បែបនោះ! នៅព្រឹកថ្ងៃទី០៧,១១​,២០១៩ ក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ បានបញ្ជូនគាត់មកអគារ បេះដូងកន្លែងសង្គ្រោះបន្ទាន់ជាន់ទី១បន្ទប់ខាងកើត។
តែគាត់ពុំបានធូស្បើយទេ ដោយរឹតតែធ្ងន់ទៅៗ ធ្វើទុក្ខខ្លាំង និយាយលែងកើត​ដក​ដង្ហើម​ស្ទើរផុតដុំៗ!។

ទើបនៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី​០៨,១១,២០១៩ ក្រុមគ្រួសារ រងគ្រោះបានសម្រេចដឹកគាត់ មកប្រទេសវៀតណាម ដើម្បីសង្គ្រោះបន្ត! ។

លុះដល់វៀតណាមក្រុមគ្រូពេទ្យវៀតណាម​ ថា៖ សង្ស័យមកពីពេទ្យមុន វិនិច្ឆ័យដាក់ថ្នាំមិនត្រូវ ទើបអ្នកជំងឺធ្វើទុក្ខ អាការៈក្លាយជាធ្ងន់បែបនេះ? ក្ដៅរលាកសួតធ្ងន់ខកពេលហើយ! ។

បច្ចុប្បន្នអ្នកជំងឺ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់បំផុត! គាត់ចំហរបេះដូង ខ្សោយ ឈាម ថ្លើមរីកធំ ក្រលៀនរីកធំ មានដុំគីសត្រង់ចង្កេះ បណ្ដាលឲ្យគាត់ចុករោយ សួតរលាកធ្ងន់ធ្ងរ ដកដង្ហើមមិនរួចហត់។

ដោយចោះសសៃឈាមតាម!ក! ដើម្បីដាក់ថ្នាំនិងសេរ៉ូម បញ្ចូលបបរសុងតាមច្រមុះ ។
និងត្រូវដកដង្ហើមចេញចូល តាមទុយោចេញពីសួតផ្ទាល់មកក្រៅ ដៃជើងគាត់ត្រូវចងភ្ជាប់នឹងគ្រែទាំងអស់។
ជំងឺនេះគ្រូពេទ្យជំនាញវៀតណាម សុំរយៈពេលព្យាបាល ចាប់ពី៥ទៅ៧ថ្ងៃ!ទើបដឹងលទ្ធផល បើជួយមិនបាននឹងអោយក្រុមគ្រួសារបញ្ជូនទៅខ្មែរវិញ!។

ករណីនេះនៅព្រឹកថ្ងៃទី១២,១១,២០១៩! ដើមរាំង បានទាក់ទងទៅពេទ្យម្នាក់ នៅអាគារសង្គ្រោះដំបូងជំងឺទូទៅ នៃមន្ទីរពេទ្យព្រះកេតុមាលា ប៉ុន្តែគាត់មិនលើកទូរស័ព្ទ!។

ចំណែកនាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖ រឿងនេះលោកនឹងអោយគេស្រាវជ្រាវមើល តើការពិតវាយ៉ាងណារឿងដាក់ថ្នាំខុសនោះ? ព្រោះបច្ចេកទេសពេទ្យ យើងមិនអាចមើលនិងភ្នែកបានទេ! ។

រឿងនេះផងដែរប្រសិនជាពុំមានការទទួលខុសត្រូវ ពីសំណាក់ពេទ្យអ្នកព្យាបាលទេ!។
ក្រុមគ្រួសារអ្នកជំងឺ មិននៅស្ងៀមឡើយ ក្រោយពេលត្រឡប់ចេញពីវៀតណាម ទៅខ្មែរវិញ!។
ពួកគាត់នឹងឲ្យមេធាវី រៀបចំពាក្យបណ្ដឹងទៅតុលាការ និងប្ដឹងសុំកិច្ចអន្តរាគមទៅក្រសួងការពារជាតិ!។
ដើម្បីឲ្យជៀសវាងការធ្វេសប្រហែសក្រោយៗទៀត ចំពោះការវិនិច្ឆ័យជំងឺ ដាក់ថ្នាំខុសរោគ ។
បណ្ដាលឲ្យអ្នកជំងឺ រងគ្រោះព្រោះខ្វះបច្ចេកទេសដូចឈ្មោះ សុន សាវិន បែបនេះ!។
ពោលគឺ អ្នកជំងឺនិមួយៗ ទៅព្យាបាលដើម្បីចង់ជាសះស្បើយ មិនមែនទៅដើម្បី ឲ្យឈឺធ្ងន់លើសដើម ឬទៅដើម្បីស្លាប់នោះទេ!៕ដោយ៖ធារ៉ា

ចែករំលែកអត្ថបទ