Wednesday, April 24, 2024
Latest:
ព័ត៌មាន​ជាតិ

ទិដ្ឋភាពប្រជាពលរដ្ឋយ៉ាងច្រើន​បានមក​ដើរ​លេងកម្សាន្តនៅថ្ងៃទី២នៃព្រះរាជពិធី បុណ្យអុំទូក​ អកអំបុក និងសំពះព្រះខែq

ភ្នំពេញ៖​ នៅរសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩​ នេះមានបងប្អូនប្រជាពលរដ្ឋ ជា​ច្រើនបានចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាការប្រណាំងទូកនៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។

នៅល្ងាចនេះ តាមបណ្តោយសួនច្បារមាត់​ទន្លេ គិតចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងព្រះបរមរាជវាំង ក៏ដូចជាសួនច្បារនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ ឃើញថា​ មានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករបានចូលរួមទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងទឹកមុខ​ស្រស់ញញឹមក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក​នេះ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្តដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក​៣​ថ្ងៃនេះ និងចូលរួមថែរក្សា អនាម័យ បរិស្ថាន ដោយរក្សា និងទុកដាក់សំរាមនៅក្នុងធុង​សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងកាចោលសំរាមពាសវាលពាសកាលដែលធ្វើឱ្យបាត់​បង់សោភ័ណភាពនៅក្នុងទីក្រុង៕

ចែករំលែកអត្ថបទ