Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់បើករថយន្តមិនប្រយត្ន័រេចង្កូតបុក​ស្នាក់ការប៉ុស្ដិ៍២៤ម៉ោងនិងដើមឈើមុខស្ថានទូតថៃ

ភ្នំពេញ៖ សង្ស័យស្រវឹងស្រាបើកលឿនមិន​ប្រយត្ន័រេចង្កូតជ្រុលទៅបុកស្នាក់ការ​ ប៉ុស្តិ៍​នគរបាលយាម២៤ម៉ោងនៅមុខស្ថានទូតថៃ និងបន្តបុកដើមឈើបាក់១ដើមទៀតរងការខូចខាតយ៉ាងដំណំ ។
គ្រោះថ្នាក់ចរចារណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុច​មុខ​ស្ថានទូតថៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ស​ ពាក់ស្លាកភ្នំពេញ​2BC​-5335 បើកបរដោយ​ បុរសម្នាក់​សង្ស័យស្រវឹងស្រា​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុមិនប្រុងប្រយត្ន័ស្រាប់តែរថយ​ន្ត​រេចង្កូនមកខាងឆ្វែង​ ឆ្លងចូលមកផ្លូវបញ្ច្រាស់ទិស​ ជ្រុលទៅបុកប៉ុស្ដិ៍នគរបាលយាម២៤​ម៉ោង​ ហើយក៏បន្តទៅបុក​ដើម​ឈើ​បាក់​១​ដើម​ទៀតទើបរថយន្ត​ កល់ជាប់ទៅ​មុខ​លេង​រួច សំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួស​ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍​ វាស់​វែង​យក​រថយន្តបង្កទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោល រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់​ ៕

ចែករំលែកអត្ថបទ