Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលស្រុកកោះធំឆ្មក់បង្ក្រាបទីតាំងជល់​មាន់មួយកន្លែងចាប់យកម៉ូតូនិងកង់ជាច្រើនគ្រឿង

កណ្ដាល៖​ កម្លាំងសមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំង​ ជល់មាន់និងអាប៉ោងមួយកន្លែង​ ចាប់យកម៉ូតូ​កង់និងសម្ភារៈលេងល្បែង០១ចំនួន​ ចំណែក​អ្នកញៀនល្បែងរត់គេចខ្លួនបាត់អស់
ប្រតិបត្តិការណ៍បង្ក្រាបនេះធ្វើឡើងកាលពី​វេលាម៉ោង១និង១០​នាទី​រសៀលថ្ងៃទី១២ខែ​វិច្ឆិការឆ្នាំ២០១៩​ នៅចំណុច​ ក្នុងចំម្ការល្មុត​ចុងព្រែក ភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ នៅមុនពេលកើតគឺ​មានមានប្រជាពលរដ្ឋល្អ បានរាយការណ៍មក​សមត្ថកិច្ចថា មានគេលេងល្បែងភ្នាល់ជល់មាន់ និងអាប៉ោង នៅចំណុចចម្ការល្មុតចុងព្រែក ភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
សមត្ថកិច្ចបន្តថា​ ក្រោយពីទទួលបាន​ព័ត៌មានភ្លាម កម្លាំងជំនាញស្រុកបានសហការជា​មួយ​និងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី បានចុះទៅ​ដល់កន្លែងកើតហេតុ​ ពេលឃើញកម្លាំង​ នគរបាលទៅដល់ អ្នកលេងល្បែងទាំងអស់បាននាំគ្នារត់គេចយករួចខ្លួនបាត់អស់ដោយបន្សល់ទុកនៅវត្ថុតាង ៖​ ម៉ូតូចំនួន០៧គ្រឿង,​កង់ចំនួន០៤គ្រឿង,កន្ត្រកដាក់មាន់ជល់ ០៤​សម្រាប់ , ជញ្ជីងថ្លឹងមាន់ ០១គ្រឿង និងស្គុតរុំ មួយចំនួន និង-ចានអាប៉ោង ចំនួន ០១ , គំរបអាប៉ោង ចំនួន ០១ និងកម្រាលលេខអាប៉ោង ០១ផ្ទាំ​ ។​

បច្ចុប្បន្ន​ វត្ថុតាងទាំងអស់ត្រូវបានកម្លាំងនគរ​បាលយកមករក្សាទុកនៅអធិការដ្ឋាន​នគរ​បាលស្រុកកោះធំ ចំណែកក្រុមអ្នកញៀនល្បែងដែលបានគេចខ្លួន នគរបាលកំពុងស្រាវជ្រាវ ស្វែងរកដើម្បីហៅមកធ្វើការអប់រំ​ ៕

ចែករំលែកអត្ថបទ