ឃ្លាំងផ្ទុកសម្ភារៈសំណង់មួយកន្លែងត្រូវអគ្គីភ័យឆាបឆេះបំផ្លាញទ្រព្យសម្បត្តិមួយចំនួនធំ
ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះឃ្លាំងស្តុបសម្ភារៈសំណង់មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍ បាញ់ពន្លត់ ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលំភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងដែលស្តុបសម្ភារៈបន្ទាប់មកមានជាអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់បុគ្គលិក និងកម្មករ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន
Read More