Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត លួចបង្កប់ល្បែងជល់មាន់អនឡាញ​ ក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ​ កំពុងដំណេីរការយ៉ាងរលូនទាំងយប់ទាំងថ្ងៃ​

កណ្តាល៖ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត ស្ថិតនៅក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ​ ក្រុងតាខ្មៅ​ តែម្តង​ បានលួចបង្កប់ល្បែងជល់មាន់អនឡាញ​ និង​ បៀរ​ ផងដែរ​ កំពុងដំណេីរការយ៉ាងរលូនទាំងយប់ទាំងថ្ងៃ​ ។

ប្រភពព័ត៌មានច្បាស់ការណ៍​ បង្ហេីបប្រាប់ថា​ ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត​ មួយនេះ​ បេីកទាំងល្បែងជល់មាន់អនឡាញ​ និង​ បៀរអនឡាញ​ ផងដែរ​ ដោយចាក់មួយគូរៗ​ រាប់ម៉ឺនរៀល​ ស្រែកហ៊ោរ​ កងរំពង​ តែ​ សមត្ថកិច្ច​ ហាក់មិនបានដឹងទាល់តែសោះ ។

ម្ចាស់ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត​ ដែលបង្កប់ល្បែងខុសច្បាប់នេះ​ ត្រូវបានគេស្គាល់ឈ្មោះថា​ សុខុម​ ភេទប្រុស​ អាយុជាង៣០ឆ្នាំ​ ។

ប្រជាពលរដ្ឋ​ លេីកឡេីងថា​ ទីតាំងក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ​ បែបនេះ​ មិនគួរឡេីយ​ មានល្បែងស៊ីសងសោះ​ ។

ពាក់ព័ន្ធបញ្ហានេះ​ លោក ប៉ុក វិចិត្រ មេបុស្តិ៍តាខ្មៅ បានប្រាប់អោយដឹងថា លោកបានធ្វេីកិច្ចសន្យារួចហើយ គឺ មិនមែនលេងទៀតទេ ។

ដោយឡែកលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា លោកនឹងពិនិត្យ​ ។

ប្រជាពលរដ្ឋ​ សង្ឃឹមថា ទីតាំងខាងលើនេះ​ នឹងត្រូវសមត្ថកិច្ចចុះបង្ក្រាប​ អោយស្របតាមគោលនយោបាយ​ ភូមិ-សង្កាត់​ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល​ ៕

ចែករំលែកអត្ថបទ