ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុករះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងម៉ូតូកង់បីមួយគ្រឿងនិងម៉ូតូឌ្រីមសង់មួយគ្រឿងរួមទាំងសម្ភារៈមួយចំនួនទៀតរងការខូចខាតយ៉ាងដំណំរួចហើយបានព្យាយាមបើករត់គេច បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជាច្រើនខណ្ឌដេញចាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង១០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី២៧ ខែមីនាឆ្នាំ២០២០ នៅចំណុចស្ពានទី២ មុខមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីបុរសម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុបុរសដែលជាម្ចាស់រថយន្តបង្កបានផឹកស៊ីនៅផ្ទះរបស់គេនៅខាងក្រោយវត្តទូលសង្កែ ចំណុចផ្លូវរថភ្លើងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ហើយបានហៅរូបគាត់ដែរនៅផ្ទះក្បែរគ្នាទៅចូលរួមផឹកស៊ីជាមួយគ្នាដែរ បន្ទាប់មកប្រពន្ធគាត់បានខលហៅឲ្យមកផ្ទះវិញស្រាប់តែម្ចាស់រថយន្តបង្កបានសុំលាគេ ដើម្បីមកផឹកស៊ីនៅផ្ទះរបស់គាត់ដែរ ពេលផឹកស៊ីចប់ម្ចាស់រថយន្តបង្កបានឡើងបើករថយន្តរបស់ខ្លួនម៉ាក
Read More