Tuesday, April 16, 2024
Latest:
ព័ត៌មាន​ជាតិ

ទីបំផុត! តំណាង អយ្យការ សម្រេច ចោទ​ប្រកាន់ លោក ប៉ូច គឹមយូ ថៅកែ ក្រុមហ៊ុន MSCP ពី បទ ឆបោកប្រាក់ជនរងគ្រោះក្រោមរូបភាពដាក់បញ្ជើយកការប្រាក់ខ្ពស់

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ បាន សម្រេចចោទប្រកាន់ថៅកែក្រុមហ៊ុន MSCP Investment Co.,Ltd ពីបទ ឆបោក និងបញ្ជូនសំណុំរឿងបន្តទៅចៅក្រមស៊ើបសួរដើម្បីចាត់ការ។ នេះបើយោងតាមការបញ្ជាក់របស់មេធាវីការ​សិទ្ធិឲ្យជនរងគ្រោះ។

សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ប៉ូច គឹម​យូ ភេទប្រុស អាយុ ៣៩ឆ្នាំ មានតួនាទីជា អគ្គនាយក MSCP Investment Co.,Ltd ត្រូចបានជនរងគ្រោះឈ្មោះ ទៀ រ៉ូជ័រ ប្តឹងពីបទ ឆបោក ចូលតុលាការក្រុងភ្នំពេញ កាលពីអំឡុងចុងឆ្នាំ២០១៧។

បើយោងតាមប្រភពពីភាគីជនរងគ្រោះ បាន​បង្ហើបថា​ ជនរងគ្រោះបានចាញ់បោកជនត្រូវ​ចោទឈ្មោះ ប៉ូច គឹមយូ ក្រោមរូបភាព​បណ្ដាក់​ទុនវិនិយោគ តាមរយៈបញ្ញើសន្សំ​យកការប្រាក់ខ្ពស់កប់ពពកពីក្រុមហ៊ុន​នេះត្រលប់ទៅវិញ។

ចុងក្រោយជនរងគ្រោះ មិនត្រូវតែពុំបានការប្រាក់ខ្ពស់នោះទេ ថែមទាំងចាញ់បោកលោកអគ្គនាយក ប៉ូច គឹមយូ អស់ទាំងដើមទៅទៀត៕

ចែករំលែកអត្ថបទ