Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលស្រុកកៀនស្វាយបានឃាត់ខ្លួនជន​សង្ស័យម្នាក់ពាក់ពន្ធ័ករណីរក្សាទុកគ្រឿង​ញៀនខុសច្បាប់

កណ្តាល៖ ជនសង្ស័យម្នាក់ដែលរក្សាទុកនិង​​ប្រើប្រាស់នូវសារធាតុញៀនដោយខុស​ច្បាប់​ត្រូវបាន​កម្លាំងនគរបាលជំនាញស្រុកកៀនស្វាយធ្វើ​ការឃាត់ខ្លួនយកទៅសួរនាំ
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង​១១និង៣០នាទីព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២០​នៅចំណុចភូមិដីឥដ្ឋកោះផុស​ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​(ឃាត់ខ្លួន)មានឈ្មោះ​ ភន ភារម្យ​ ហៅ អ៊ុំ ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ដោយទទួល​បានព័ត៌មាន ពីប្រជាពលរដ្ឋថា.សកម្មភាព​ប្រើប្រាស់គ្រឿងញៀននៅចំនុចកើត​ហេតុ​ភ្លាមៗកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកបានចុះទៅ​ដល់​ចំណុចកើតហេតុធ្វើការឃាត់ខ្លួនជន​សង្ស័យរួមនឹងវត្ថុតាងរួចយកមកសួរនាំ​នៅ​ប៉ុស្តិ៍នគរបាលតែម្ដង​ ។

វត្ថុតាងចាប់យករួមមាន៖​ ១-ម្សៅក្រាមពណ​សថ្លាសង្ស័យថា​ គ្រឿងញៀនចំនួន១​កញ្ចប់តូច/ ២-សម្ភារ:ម្សៅក្រាមព៌ណ​ថ្នាំញៀនមួយចំនួន/ ៣-កាំភ្លើងខ្យល់កែឆ្នៃ០១ដើម៤-ស្នរមុខបួន០១ដើម។

បច្ចុប្បន្ន​ ជនសង្សយរួមទាំងវត្ថតាងត្រូវបាន​សមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាម​និតិវិធីច្បាប់៕

ចែករំលែកអត្ថបទ