Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

មុខសញ្ញាចោរប្លន់យ៉ាងសកម្មនៅចំណុច​ភូមិសាស្រ្ដស្រុកសំរោង​ទង​ ត្រូវបានកម្លាំងនគរ​បាលឃាត់​ខ្លួន​តាមដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ចំនួន​០៦​ដីកា​រ

កំពង់​ស្ពឺ​ ​៖​ កម្លាំងនគរបាល​ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ខេត្តកំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​នគរបាលអធិការស្រុក​សំរោង​ទង​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ជា​មុខសញ្ញាចោរប្លន់យ៉ាងសកម្ម​នៅចំណុចភូមិ​សាស្ត្រស្រុកសំរោងទង​ តាម​ដីការបង្គាប់​ឲ្យ​ចាប់ខ្លួន​ចំនួន​០៦​ ៖​ តាមរបាយការណ៍របស់​សមត្ថកិច្ចបានអោយដឹងថា​ ប្រតិបត្តិការឃាត់​ខ្លួនមុខសញ្ញាដែលជាជនសង្ស័យនេះបានធ្វើ​ឡើងកាលពីវេលាម៉ោង​១០និង​៣៥នាទី​យប់​ថ្ងៃទី២៥ខែមិនាឆ្នាំ២០២០​ នៅចំណុចភូមិទួលសំណាង​ ឃុំវល្លិ៍ស​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យជាចោរ​មានឈ្មោះ​ កែវ​ ដែន​ ភេ​ទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​ ធ្វើ​ចោរ​ មានទីលំ​នៅ​ ស្ថិតក្នុង​​ភូមិទួលសំណាង​ ឃុំ​វល្លិ៍ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ។

បើតាមការបញ្ជាក់ពីរមន្រ្ដីនគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​ថា​ ​ជនសង្ស័យខាងលើជា​មុខសញ្ញាក្រុម​ចោរប្លន់ដ៏សកម្មបំផុត​ កន្លងមកធ្វេីសកម្មភា​ពជាអង្គការចាត់តាំងហេីយ​ត្រូវបានសមត្ថកិច្ច​ស្រាវជ្រាវ​បង្រ្កាប​បាន​ ១៦នាក់​ សល់បក្ខពួកមួយ​ចំនួនបានរត់គេចខ្លួន​ ជាក់ស្ដែង​កំលាំង​ធ្វើ​ការ​ឃា​ត់​ខ្លួន​បាន​ជនសង្ស័យនេះម្នាក់ទៀតក្នុងចំណោម​បក្ខ​ពួកដែលបាន​រត់គេចខ្លួន​កន្លង​មក​។
នគរបាលបានបន្តទៀតថា​ ​ក្រុម​កំពូល​ចោរ​ទាំងនេះកន្លងមកគឺក្រុ​មគេបានជិះម៉ូតូដេញតាមម៉ូតូ​ ដែលធ្វើឲ្យ​ជនរងគ្រោះមាន​ការ​ភ័យខ្លាច​ រួចក្រុមគេធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះផ្ដួល​ រួចហើយបានចុះទៅធ្វេីជាឈ្លោះប្រកែកគ្នារបៀបជាក្រុមក្មេងស្គាល់គ្នាហេី​យមានជម្លោះរឿងអ្វីមួយ​ ដេីម្បី​បន្លំភ្នែកអ្នកធ្វើដំ​ណេីរឆ្លងកាត់អោយឃេីញថាជាក្រុមក្មេង​ទំ​នេីងឈ្លោះគ្នា​ មិនមែន​ជា​ចោរ​ប្លន់ម៉ូតូនោះទេ​ រួចដេញវាយជនរងគ្រោះរត់​ចោលម៉ូតូ​ ទេីបបក្ខពួក​គេ​លេី​កម៉ូតូជិះគេច​ខ្លួនតែម្ដង​ ម្យ៉ាងទៀត​ពួកគេ​ប្រេី​ឧបករណ៍ដំបង​ កាំបិត​ ជិះដេញតាមកា​ប់ជនរង​គ្រោះរហូតជនរងគ្រោះដួលហេីយយក​ម៉ូតូទៅ​តែ​ម្ដង​ សកម្មភាព​នេះភាគច្រេីនកេីតក្នុងភូមិសាស្រ្ដស្រុកសំរោងទង​ ផ្លូវ​លេខ​ ១៤៤០​ ច្បារមន​ទៅក្រាំងចេក​ ផ្លូវ​ជាតិ​លេខ​៤​ ។ ល។

បច្ចុប្បន្ន​ ជនសង្ស័យខាងលើ​ត្រូវ​បានសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បី​បញ្ជូន​ទៅតុលាការ​ ចាត់ការបន្តតាមនីតិវិធី​ច្បាប់​ ៕

ចែករំលែកអត្ថបទ