Sunday, July 20, 2025
Latest:

Author: សួន វីរៈ

ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

រាជធានីភ្នំពេញ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ( ស្រី ០៣នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង៣៧កញ្ចប់តូចធំ និងសម្ភារៈសម្រាប់សេពមួយចំនួនទៀតផងដែរ។ ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីវេលាម៉ោង២០:១០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន៤នាក់ និង គ្រឿងញៀនមួយចំនួន

ភ្នំពេញ៖​ កម្លាំងជំនាញនៃអធិការដ្ឋាននគ​រ​បាលខណ្ខមានជ័យ សហការជាមួយកម្លាំង​ប៉ុស្តិ៍ស្ទឹងមានជ័យទី២ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១៖០០នាទី បានល្បាតត្រួតពិនិត្យ តាមបណ្ដាយផ្លូវព្រះមុនីរ៉េត លុះដល់មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ក៏បានឃាត់ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក់វ៉េវ ពណ៌ខ្មៅ ក៏ឆែកត្រួតពិនិត្យរកឃើញ ក្រាមសថ្លាចំនួន១០កញ្ចប់ថង់តូច និង១កញ្ចប់ថង់ធំលាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះ វ៉ាន់

Read More
សន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើបយ៉ាងលឿនទៅបុករូបសំណាក​បណ្តាលឲ្យបាក់ ជាច្រើន រថយន្តក្រឡាប់ផ្ងាជើងរងរបួសធ្ងន់ស្រាលចំនួន៣នាក់

ភ្នំពេញ ៖​ យុវជនម្នាក់រងរបួសធ្ងន់និង​២នាក់​ទៀតរង របួសស្រាល បន្ទាប់ពីបើករថយន្តស៊េរីទំនើបមួយគ្រឿង យ៉ាងលឿនទៅបុក​រូបចម្លាក់ព្រះដែលដាក់នៅលើចិញ្ចើមផ្លូវបណ្តាលឲ្យបាក់រូបព្រះអស់ជាច្រើន​ ហើយរថយន្តក្រឡាប់ផ្ងាជើងរងការខូចខាត​យ៉ាង​ដំណំ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​១១​និង១០នាទីយប់ថ្ងៃអង្គារ ទី៣ ខែវិច្ឆិការ ឆ្នាំ២០២០​ នៅក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ ប្រភពពីប្រជាពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថា​ដំបូងឡើយគេឃើញរថយន្តស៊េរីទំនើបម៉ាក រ៉េងរ៉ូវើល ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​2BI-1669បើកបរដោយយុវជនម្នាក់ រួមដំណើរនិងយុវជនពីរនាក់ទៀតបានបើកតាមបណ្ដោយផ្លូវហាណូយទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចហោះខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារតែផ្លូវកោងផងមិនបង្អន់ល្បឿនមិនប្រយ័ត្នបានទៅបុកនឹងរូបចម្លាក់ព្រះ បណ្ដាលឲ្យបាក់ប្រកេះបាក់ចំនួនពីរនិងរូបយាយ

Read More
សន្តិសុខ​សង្គម

ល្បែងស៊ីសង Keno Online កំពុងប្រឈមហានិភ័យ !

ភ្នំពេញ៖ឆ្នោតឡូតូ នៃក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក ដែលមានម្ចាស់ឈ្មោះ Wang Peter ត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា កំពុងបំប្លែងជាល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ និង បើកលេងជាសាធារណៈស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស តាមរយៈល្បែងអនឡាញមួយ ដែលមានឈ្មោះ ថា «Keno Online»។ ក្រោយមានប្រតិកម្មជាច្រើនពីប្រជាពលរដ្ឋនៃល្បែងស៊ីសង Keno

Read More
ព័ត៌មាន​ជាតិ

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ​ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ

នាព្រឹកថ្ងៃអង្គារ ០៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ​ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមុឺនត្រា សង្កាត់ស្ពានថ្ម

Read More
ព័ត៌មាន​ជាតិ

តុលាការបញ្ចប់កិច្ចស៊ើបសួរលើជនជាប់ចោទ ហ៊ុយ សេង មន្ត្រីស្មៀនឃុំព្រះស្រែ និងត្រៀមបញ្ជូនសំណុំរឿងទៅជំនុំជម្រះ

(កំពង់ស្ពឺ)៖ លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ចប់នីតិវិធីស៊ើបសួរ លើជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពីបទ បរិហារបង្កាច់កេរ្ដិ៍ និងបានញ្ជូនទៅតំណាងអយ្យការពិនិត្យតាមច្បាប់ មុនពេលបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះជាសាធារណៈ។ នេះបើយោងតាមលិខិតជូនព័ត៌មានអំពីការបញ្ចប់ការស៊ើបសួរ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។ សូមជម្រាបជូនថា

Read More
ព័ត៌មាន​ជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រមូលផ្តុំកម្លាំង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំ កម្លាំងចំណុះឲ្យបញ្ជាការដ្ឋានទាំងអស់ អនុវត្តជាប្រចាំនូវការចូលរួមគោរពទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ។ ក្រោយពីគោរពទង់ជាតិរួច សមាជិកនាយទាហាន នាយទាហានរង ទាំងអស់បានចូលរួមស្តាប់នូវសារអប់រំរបស់ក្រសួងសុខាភិបាល

Read More
ព័ត៌មាន​ជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៥គ្រួសារ!

នាព្រឹកថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន បួនសែនរៀល (៤,៤០០,០០០រៀល) និងអង្ករចំនួន ២៤ការ៉ុង

Read More
សន្តិសុខ​សង្គម

ចូលកាប់ប្លន់យកលុយកន្លែង «Wing វេរ​លុយ» នៅស្រុកកំពង់សីលា​ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន

ព្រះសីហនុ​ ៖​ ជនល្មើសម្នាក់ បានចូលទៅកាប់ម្ចាស់ផ្ទះ​ បណ្ដាលអោយរបួស រួចប្លន់យកលុយពីកន្លែង «Wing វេរលុយ» កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅ​ចំណុចទីតាំង​ «Wing វេរលុយ» យីហោ ​ហុង​ រ៉ា ស្ថិតនៅភូមិ​ស្ទឹង​ច្រាល​ ឃុំអូរបាក់​រទេះ​ ស្រុកកំពង់សីលា​

Read More
សន្តិសុខ​សង្គម

ពិតជាសាហាវព្រៃផ្សៃមែន! ខ្មាន់កាំភ្លើងបើករថយន្តទំនើបបាញ់រះ​ មកលើ​ អ្នករត់ម៉ូតូកង់បីជា​ច្រើនគ្រាប់ នៅខណ្ឌទួលគោក

ភ្នំពេញ​ ៖​ បុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់​ភ័យស្ទើលុះព្រលឹងស្លាប់​ ខណៈបើកម៉ូតូកង់បី​តាមផ្លូវត្រូវ​ ខ្មាន់កំភ្លើងបើករថយន្តស៊េរីទំនើបមួយគ្រឿងដកកាំភ្លើងបាញ់រះ​ ចំនួន៥​ គ្រាប់មកលើកង់បី​ តែត្រូវ១គ្រាប់ចំម៉ូតូកង់បី សំណាងល្អម្ចាស់មិនអី ឯខ្មាន់កាំភ្លើងបើក​រថយន្តគេចខ្លួន បាត់ស្រមោល​ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចកាលពី​វេលាម៉ោង១០យប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក

Read More