Sunday, July 20, 2025
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

បុរសម្នាក់រត់ទៅទាញកាំភ្លើងរបស់សមត្ថកិច្ចប៉ុស្តិ៍សំពៅពូនបាន៣ដើម ហើយបាញ់៧គ្រាប់ ដោយសារខឹងសមត្ថកិច្ចឃាត់ខ្លួនរឿងខ្លួនបើករថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវ

ខេត្តកណ្តាល៖ ជនបង្កដែលបានរត់ទៅទាញយកកាំភ្លើងប៉ូលីសទុកក្នុងប៉ុស្តិ៍សំពៅពូន ហើយបាញ់ឡើងលើចំនួន៧គ្រាប់ កាលពីថ្ងៃរសៀលនោះពេលនេះ ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួនបានហើយ នៅវេលាម៉ោង១០:១០នាទីយប់ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅក្នុងប៉ុស្តិ៍សំពៅពូនតែម្តង ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង០១:៣០នាទីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយបុរសម្នាក់ បើករថយន្តដឹកទំនិញ បានបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍សំពៅពូន

Read More
សន្តិសុខ​សង្គម

ពិតជាគួរឲ្យសង្វេកខ្លាំងណាស់ព្រះអើយ​ ! ស្ត្រីម្នាក់ទៅ​រកត្រីត្រឡប់មកផ្ទះវិញកូនប្រុសលង់ទឹក​ស្លាប់២នាក់

ស្វាយរៀង​ ៖​ ក្មេងប្រុសពីរនាក់បងប្អូនបង្កើត​ លង់ទឹកស្លាប់យ៉ាងអាណោចអធម៌​ ខណៈ​ដើរទៅរកម្ដាយដែលទៅរកត្រីនៅឯវាល​ស្រែ​ ហើយសង្ស័យនាំគ្នាចុះលេងទឹកស្រះ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលគួរអោយសង្វេកនេះបានកើត​ឡើងកាលពីវេលាម៉ោងប្រហែល​៥ល្ងាច​ថ្ងៃទី០២ខែមករាឆ្នាំ២០២១នៅចំណុច​​ស្រះ​ទឹកមួយកន្លែងចំងាយប្រហែល៨០០​ម៉ែត្រពីផ្ទះជនរងគ្រោះ​ ស្ថិតក្នុងភូមិចំរះ​ ឃុំស្វាយធំ​ស្រុកស្វាុយជ្រំ​ ខេត្តស្វាយរៀង​ ។ សពក្មេងប្រុសរងគ្រោះទី១​ មានឈ្មោះ​ ឡៃបញ្ញា​ អាយុ៧ឆ្នាំ​-ទី២​ ឈ្មោះ​ ឡៃ​ ផាន់ណា​ អាយុ៣ឆ្នាំ​

Read More
សន្តិសុខ​សង្គម

ប្រទះឃើញបុរសម្នាក់ គួរឱ្យសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀន៧កញ្ចប់

ភ្នំពេញ៖ កាលពីម៉ោង២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលវាលស្បូវប្រទះឃើញបុរសម្នាក់គួរឱ្យសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀន៧កញ្ចប់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ទៀង ពុធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវាលស្បូវ

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ទឹក កម្លាំងជំនាញសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គ

ខេត្តកណ្ដាល៖ ករណីខ្យល់គស្លាប់ នៅចំណុចក្នុងបន្ទប់ទឹកជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ។ សពជនរងគ្រោះឈ្មោះ អ៊ឹ មាន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរមេការសំណង់ (មានជំងឺលើសឈាម ) ។

Read More
ព័ត៌មាន​ជាតិ

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ផ្តល់អនុសាសន៍៤ចំណុច ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ភំ្នពេញ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្តល់អនុសាសន៍៤ចំណុច ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ការផ្តល់អនុសាសន៍នេះ ធ្វើឡើងនារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលសន្និបាតអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន-អង្គភាព និងនាយការិយាល័យទាំងអស់ ចំណុះអោយផែនសេនាធិការ។

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ដេកស្លាប់នៅលើស៊ីក្លូ សង្ស័យថា ប្រហែលជាខ្យល់គរ

ភ្នំពេញ៖ មានបុរសម្នាក់ដេកស្លាប់នៅលើស៊ីក្លូ សង្ស័យថា ប្រហែលជាខ្យល់គរ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បុរសវ័យចំណាស់ម្នាក់ដែលប្រកបរបរធាក់ស៊ីក្លូ បានដេកស្លាប់នៅលើស៊ីក្លូដែលគេសង្ស័យថាប្រហែលជាត្រូវខ្យល់គរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិច្ច។ រាល់ថ្ងៃគាត់តែងតែឃើញ លោកអ៊ុំចំណាស់ដែលជាជនរងគ្រោះនេះ ពិសាស្រាមិនហូបបាយជារៀងរាល់ថ្ងៃធ្វើឱ្យសុខភាពគាត់ចុះខ្សោយជាលំដាប់រហូតដល់គាត់ស្លាប់ដោយសារខ្យល់គរ ។

Read More
សន្តិសុខ​សង្គម

ចោរឆក់ទូរស័ព្ទបានសម្រេច ត្រូវជនរងគ្រោះ ឆក់កាបូបស្ពាយបានវិញ ស្គាល់អត្តសញ្ញាណជនសង្ស័យហើយ

ភ្នំពេញ៖ ករណីជនសង្ស័យ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ជនជាតិចិន បានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងនៅចំណុចខាងលិចស្តុប ដេអិន ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទិញស្រាបៀរ Heineken មួយកេសទុកផឹកសម្រាប់ឆ្លងឆ្នាំ

Read More
ព័ត៌មាន​ជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នារសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត

Read More
ព័ត៌មាន​ជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នារសៀល ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន ប្រាំមួយសែនរៀល (៤,៦០០,០០០រៀល)

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដង្កោឆ្មក់បង្រ្កាបករ​ណី ជួញ​ដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ​៖ កម្លាំងនគរបាលខណ្ឌសង្កោធ្វេីការឃាត់ខ្លួនសង្ស័យម្នាក់​ ពាក់ព័ន្ធនឹង​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី ២៩ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង០២​និង​០០នាទី ត្រង់ចំណុចក្រោយផ្សារទួលសំបូរ ផ្លូវលំ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ

Read More