Monday, April 29, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

រថយន្តស៊េរីទំនើបម៉ាកMGបុកម៉ូតូស្មាក់វី​ទិសដៅបញ្ច្រាស់ពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជាងជួសជុលរថយន្ត​ ខណៈកំពុងជិះម៉ូតូតាមផ្លូវក៏ត្រូវបានរថយន្តស៊េរីទំនើបម៉ាកMGមួយគ្រឿងបើកបរក្នុងល្បឿនលឿនមកបុកពេញទំហឹងបណ្ដាលឲ្យបោកក្បាលនិងថ្នល់ស្លាប់ក្នុងថ្លុកឈាម​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០​ និង ៤០នាទីយប់ថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចមុខខារ៉ាអូខេហ្គោលដិនថោន តាមបណ្តោយផ្លូវព្រៃស ក្នុងភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

​ សពជនរងគ្រោះមានឈ្មោះ ថៃ ភេទប្រុស អាយុជាង២០ឆ្នាំ បុករបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើត នៅឯខេត្តត្បូងឃ្មុំ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកMGមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BI-1749​ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃស​ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកស្មាក់វី​ ពណ៌ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ1BP-2773ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតពេញទំហឹង​ បណ្ដាលឲ្យជនរងគ្រោះភាគីខាងម៉ូតូប៉េីងជិត៣០ម៉ែត្របែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌​ ។ ចំណែកម៉ូតូរងគ្រោះមើលលែងចង់ស្គាល់។​ ភ្លាមនោះតៃកុងរថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស​ ដេីម្បីធ្វើការសួរនាំ​ និងប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍តាមក្រោយ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមច្បាប់។ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុនិងទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ចែករំលែកអត្ថបទ