Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!!យុវជនម្នាក់ជិះម៉ូតូបុករុឺម៉ងសណ្ដោងធ្លាយពោះស្លាប់គួរឲ្យសង្វេក

ភ្នំពេញ៖ អាសូរ​ យុវជនម្នាក់ជិះម៉ូតូលឿនមិន​ប្រយត្ន័បាន​ ជ្រុលទៅបុករុឺម៉កសណ្ដោងពី​ក្រោយ​ បណ្ដាលឲ្យធ្លាយពោះស្លាប់ភ្លាមៗ​នៅនិងកន្លែង
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត​ឡើង​កាលពីវេលា​ម៉ោង​៨ នឹង​៥០នាទី​យប់ ថ្ងៃ​ទី​៦ខែមិថុនាឆ្នាំ​២០១៩នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​ព្រៃ​សាលា​ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ​ សុខ​ ហេង​ ភេទ​ប្រុស ​អាយុ​២០ឆ្នាំ មុខ​របរ​ ជា​ង​កាមេរ៉ា​ ស្នាក់នៅភូមិ​សំរោងក្រោម​ សង្កាត់​សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ ដោយជិះម៉ូតូ​ម៉ាក​ ហុងដាឌ្រីម​សេរី​២០១០ ពណ៌ខ្មៅ ​ពាក់ស្លាក​លេខ​ភ្នំពេញ​ 1BA- 0740 បើក​បរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ ស្របទិសជាមួយរុឺម៉កសណ្ដោង ដែលបើកបរដោយបុរសម្នាក់​ដោយ​យុវជនរងគ្រោះជិះពេកមិនប្រយត្ន័ខណៈមក​ដល់ចំណុចកើតហេតុជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះធ្លាយពោះស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង​ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍​មកធ្វើការវាស់វែងយករុឺម៉កសណ្ដោងនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។
ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយក​ទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ