ជនសង្ស័យដែលបើករថយន្តពាក់ផ្លាកលេខភ្នំពេញ2BA-9111បុកមនុស្សស្លាប់សមត្ថកិច្ច ចាប់ខ្លួនបានហើយ
ភ្នំពេញ៖ ជនសង្ស័យដែលបានបើករថយន្តម៉ាកTOYOTA ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2BA-9111 បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយជនរងគ្រោះស្លាប់ចំនួន២នាក់ហើយព្យាយាមបើកគេចខ្លួនបានប្រហែល៤ម៉ោង ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវចាប់ខ្លួនបានកាលពីវេលាម៉ោងប្រហែល ០១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ខែមិនា ឆ្នាំ២០២០ ។ សមត្ថកិច្ចអោយដឹងថា ជនសង្ស័យមានឈ្មោះ សេង ចិន្តា ភេទប្រុស អាសយដ្ឋាន ផ្ទះលេខ៩៣អឺ២ ផ្លូវលេខ១៣៤ ភូមិ៦ សង្កាត់មិត្តភាព
Read More