Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

មហាជនរងចាំមើល​ លោក​ ទៀង​ ចន្ទ័សារ​អធិការខណ្ឌដូនពេញ​ អាចស្រាវជ្រាវ​ វែក​មុខ​ក្រុម​ជនសុីវិលដែលបាញ់បោះសេរី​ បង្ក​ការ​ភ័យខ្លាចដល់ប្រជាពលរដ្ឋនៅម្ដុំផ្លូវ​រថ​ភ្លើង​ក្នុងសង្កាត់ស្រះចក​ បានដែរឬទេ​?

ភ្នំពេញ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិង​ភ័យខ្លាចយ៉ាង​ បន្ទាប់ពីមានក្រុមជនសុីវិល​មួយក្រុមជិះរថយន្ដ ៣គ្រឿងនិងម៉ូតូជាច្រើនគ្រឿង​ ហើយបានដកកាំភ្លើងបាញ់ ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង​១០​និង១០នាទីយប់​ ថ្ងៃទី២៩ខែមីនា ឆ្នាំ២០២០ នៅចំណុច ផ្លូវរថភ្លើង កែង នឹងផ្លូវR6 ដែលជាទីតាំងល្បីខាងចែកចាយគ្រឿងញៀន​ស្ថិត​ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ រាជធា​នី​ភ្នំពេញ។

បើតាមសម្ដី​ ប្រជាពលរដ្ឋដែលរស់នៅចំនុចកើតហេតុ បានប្រាប់ឲ្យដឹងថា​ មុនដំបូងគេឃើញមានរថយន្តចំនួន៣គ្រឿងនិងម៉ូតូជា​ច្រើនគ្រឿងស្លៀកពាក់ស៊ីវិល ទំនងជា​កម្លាំងសមត្ថកិច្ចផ្នែកខាងណាមួយ​ បានចុះមកដល់ចំណុចកើតហេតុខាងលើ​ រួចហើយបានដក​កាំភ្លើងបាញ់ជាច្រើនគ្រាប់ដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលភ័យខ្លាចដល់ប្រជាពលរដ្ឋនៅទីនោះនាំគ្នារត់ប្រសេក​ប្រសាចនឹង បិទទ្វារ ខ្លាចជនបង្ក ទាំងនោះ​បាញ់ត្រូវ​ ភ្លាមៗនោះក៏មាននារីម្នាក់បានស្លុតស្មារតី​ ដួលសន្លប់ស្តូកស្តឹងផងដែរ​ ។
ប្រភពបានបន្តថា​ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់​រួច​ ពួកគេបាននាំគ្នារត់ឡើងជិះរថយន្តនិងម៉ូតូគេចខ្លួនបាត់ស្រមោល ក្រោយមក​ប្រជាពលរដ្ឋ​ យកប្រេងកូឡាមករិត​ អោយនារីដែលសន្លប់នោះមួយសន្ទុះទើបដឹងខ្លួនហើយក៏បានចាកចេញពីកន្លែងកើតហេតុ​ទៅ​បាត់ទៅ ។​

ក្រោយមានការភ្ញាក់ផ្អើលគេសង្កេតឃើញ​មាមកម្លាំងសមត្ថកិច្ច​ ខណ្ឌដូនពេញ បានចុះ​ទៅ​សួរនាំនិងធ្វើកំណត់ហេតុដើម្បីស្រាវ​ជ្រាវកំណត់ មុខសញ្ញាក្រុមជនដែល​បាញ់​បោះសេរីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ជុំវិញពាក់ពន្ធ័និងករណីក្រុមជនសុីវិល​បាញ់​បោះសេរី​ នេះ​ មហាជនរងចាំមើលថា​ តើ​ លោក​ ទៀង​ ចន្ទ័សារ​ ដែលជាអធិការ​នគរបាល​ ខណ្ឌដូនពេញ​ អាចស្រាវជ្រាវ​ វែកមុខ​និង​ ចាប់ក្រុមជនទាំងនោះយកមក​ចាត់​ តាម​និតិវិធីច្បាប់បានដែរឬទេ​…? ៕

ចែករំលែកអត្ថបទ