Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់! ក្មេងប្រុសម្នាក់ស្លាប់បាត់​បង់​ជីវិតយ៉ាងអាណោចអធម៌​ និងមនុស្សក្មេង​ចាស់៩នាក់ទៀតរបួសធ្ងន់និងស្រាល​ ​ខណៈ​រថយន្តបែកកង់ក្រឡាប់ធ្លាក់ផ្លូវ

កំពង់ធំ៖​ រថយន្តឡិចស៊ីសមួយគ្រឿងបើកបរ​តាមបណ្ដោយផ្លូវគ្រួសក្រហម​ បែកកង់ក្រឡាប់ធ្លាក់ផ្លូវ​ បណ្ដាលឲ្យក្មេងប្រុសអាយុ​០៥ឆ្នាំម្នាក់បាន​ស្លាប់គួរឲ្យរន្ធត់​ និងមនុស្ស​ចាស់ក្មេងចំនួន០៩នាក់ទៀតរងរបួសធ្ងន់និងស្រាល​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៣និង​៣០នាទី​រសៀលថ្ងៃទី២៩ខែមិនាឆ្នាំ២០២០​ ម្សិលមិញ​ នៅតាមបណ្តោយផ្លូវក្រាលគ្រួស​ក្រហម​ចំណុច​ សសរ៥០.ពីកំពង់ឆ្នាំងទៅកំពង់ធំ។

យោងតាមរបាយការណ៍របស់សម្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ​ អ្នកបើកបរ​រថយន្តឡិចស៊ីស​ រងគ្រោះបានចេញដំណើរពីខេត្តកំពង់ឆ្នាំមកខេត្តកំពង់ធំ.ខណៈមក​ដល់ចំណុចកើតហេតុ​ ចៃដន្យរថយន្តរងគ្រោះ​បានបែកកង់​ ក្រឡាប់ធ្លាក់ផ្លូវ​ បណ្តាលឲ្យក្មេងប្រុសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែង​រីឯ៥នាក់ទៀតរបួសធ្ងន់និងស្រាល​ ។
សមត្ថកិច្ចបន្តថា​ ក្មេងប្រុសរងគ្រោះដែលស្លាប់មិនស្គាល់ឈ្មោះទេ..ចំណែកអ្នក​របួសទី១/ អ្នកបើកបររថយន្តមានឈ្មោះ​ សាន​សុភាព​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ មុំ​ ចាន់សន្យា​ របួសធ្ងន់និងកូន​តូច២​នាក់ទៀតទី២/ ឈ្មោះ​ ហេង​ គឹមហួន​ ​ភេទ​ប្រុសអាយុ៤០ឆ្នាំត្រូវជាមិត្តភក្តិ​របស់ អ្នកបើក​ រថ​យន្ត​ និ​ងប្រពន្ធឈ្មោះ​ ឡេង​ មុជថានិងកូនតូច២(របួសស្រាល)ទី៣​/. ឈ្មោះ សៅ ឃីម ភេទប្រុសអាយុ៣៣ឆ្នាំមានកូនតូចម្នាក់ស្លាប់នៅកន្លែងកើតហេតុ ទី៤/ ឈ្មោះ លន់ ចាប់ភេទប្រុស(របួសធ្ងន់) សពក្មេងប្រុសត្រូវបានសាច់ញាត្តិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី..ចំណែកអ្នករងរបួសធ្ងន់ស្រាលដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ៕

ចែករំលែកអត្ថបទ