Saturday, November 14, 2026
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងinternet បង្កប់ល្បែងស៉ីសង​ និងចែកចាយគ្រឿងញៀន​

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ឆ្មក់បង្ក្រាបទីតាំងល្បែងស៉ីសង​ មួយកន្លែង​ លួចលាក់ជួញដូរ​និងចែក​ចាយគ្រឿងញៀនដោយខុស​ច្បាប់​ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន​១៥នាក់

ប្រតិបត្តិការ​នេះ​ ធ្វេីឡេីងកាលពីវេលា​ម៉ោង​ ៤និង៣០នាទីល្ងាច​ថ្ងៃទី០៣​ខែតុលា​ឆ្នាំ​២០១៩​ នៅចំណុចផ្ទះលេខ៦២​ផ្លូវ៥១​ ក្រុម១០​ ភូមិ១០​ សង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រតិបត្តិការ​បង្ក្រាបទីតាំងបេីកល្បែងស៉ីសង​ លួចលាក់ជួញដូរ​ និងចែក​ចាយគ្រឿងញៀនដោយខុសច្បាប់នោះ​ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន​ ១៥នាក់ក្នុងនោះមាន​( ស្រី​ ៧នាក់​ )ជនជាតិបរទេស២នាក់​ ដោយបានដកហូតម្សៅក្រាមពណ៌​សរ​ថ្លាសង្ស័យជាគ្រឿងញៀនចំនួន​១២​កញ្ចប់ដាវកែច្នៃមួយដេីម,​ ថង់សំរាប់ច្រកគ្រឿងញៀននិងឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយធ្វើការបង្ក្រាបបានជនសង្ស័យប្រុសស្រីទាំង១៥នាក់​ រួមជាមួយវត្ថុតាង​ ត្រូវបាន​កម្លាំងសមត្ថកិច្ចនាំយកទៅសាកសួរនិងកសាងសំណុំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ