Tuesday, April 16, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់មានជំងឺប្រចាំកាយរាំវៃយកកាំបិតអា.កសម្លាប់ខ្លួន

ព្រះសីហនុ៖ បុរសម្នាក់តូចចិត្តនិងខ្លួនមានជំងឺប្រចាំកាយរាំរៃ គិតខ្លីបានយកកាំបិតអា.កខ្លួនឯងប៉ងសម្លាប់ខ្លួនតែមិនបានសម្រេច
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០ នាទីរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៨​ នៅចំណុចក្រោយ របស់ផ្ទះខ្លួន ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះមាន ឈ្មោះ​ ឡេង​ ពុទ្ធា​ ​អាយុ​៤៧ឆ្នាំមុខរបររត់ម៉ូតូឌុប​ បានយកកាំបិតអា កសម្លាប់ខ្លួន​ឯង​បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ​ ដោយសារបុរសរងគ្រោះមានជំងឺសរសៃប្រសាទ​រាំវៃហើយតូចចិត្តក៏បានយកកាំបិត មកអា.កខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានសាច់ញាតិនិងសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផង ដែរ៕

ចែករំលែកអត្ថបទ