Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ណេតយីហោCH Netមានច្បាប់អនុញ្ញាត​ឲ្យ​បើកសេវាអ៊ីនធើណេតវិស័យព័ត៌មានបែជាលួចបង្កប់ល្បែងហ្គេមបាញ់ត្រី​ ល្បីថា​មាន​ខ្នងធំត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប

ភ្នំពេញ៖​ កម្លាំងអាជ្ញាធរខណ្ឌពោធិសែនជ័យ​ អនុវត្ថ​វិធានការក្ដៅ​ របស់​ លោក​ អភិបាលរាជធានីភ្នំពេញ​ ដោយចុះបង្ក្រាប​ទីតាំងណេត​ ​បង្កប់ល្បែងសុីសង​ ហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅទល់មុខអាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលា​ម៉ោង​៧យប់ថ្ងៃ២៨ ខែមិថុនាឆ្នាំ២០១៩​ ដឹកនាំកម្លាំងដោយលោក​ប៉ាង លីដា អភិបាលរងខណ្ឌ ពោធិសែនជ័យ​ ។

អាជ្ញាធរបានឲ្យដឹងថា​ បន្ទាប់ពី​ធ្វើ​ការស្រាវជ្រាវរកឃើញថា ទីតាំងនេះមាន​បង្កប់ល្បែងហ្គេមបាញ់ត្រីកម្លាំងអាជ្ញាធរក៏​បានចុះបង្ក្រាបតែម្ដង​ ក្នុងនោះ កម្លាំងបានរឹបអូសយកសម្ភារ នៅក្នុងទីតាំងនោះទាំងអស់ ចំណែកម្ចាស់មិន​ត្រូវបានចាប់ខ្លួននោះទេ​ព្រោះអត់ស្ថិត​នៅ​​ក្នុងទីតាំងនោះ​ ។

អាជ្ញាធរ បានឲ្យដឹងទៀតថា ម្ចាស់ទីតាំងល្បែងខុសច្បាប់មួយនេះ ឈ្មោះ ហ៊ុន គឹមជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ ហើយពេលកម្លាំងទៅដល់មិនបានឃើញម្ចាស់រូបនេះ ស្ថិតនៅក្នុងទីតាំងនោះឡើយ គឺនៅតែអ្នកមើលការខុសត្រូវ ម្នាក់ឈ្មោះ ព្រំ ណារាជ្យ ប៉ុណ្ណោះ។ បន្ទាប់មកកម្លាំងដកហូតបានវត្ថុតាងទាំងអស់ នៅក្នុងនោះរួមមាន កុំព្យូទ័រចំនួន២៧គ្រឿង កៅអីចំនួន២៩ និងដៃ​ហ្គេមបាញ់ត្រីចំនួន៧គ្រឿង នាំយកទៅ​រក្សាទុកនៅសាលាខណ្ឌ ពោធិ៍សែនជ័យ រង់ចាំកោះហៅម្ចាស់ឲ្យចូលខ្លួនទៅ​សាកសួរ។

ប្រភពដដែលបានបន្តថា ទីតាំងខាងលើមានច្បាប់អនុញ្ញាតពីសាលារាជធានីភ្នំពេញដើម្បី​ បើកដំណើរការសេវាអ៊ីនធើណេតវិស័យព័ត៌មាន ប៉ុន្តែមិនបានអនុវត្តតាមការអនុញ្ញាតខាងលើទេ បែរជាដំណើរការល្បែង ហ្គេមបាញ់ត្រីទៅវិញ។ បន្ទាប់ពីមានការសង្ស័យ កម្លាំងបានធ្វើការស្រាវជ្រាវរហូតបានដឹង​ច្បាស់ ទើបនៅវេលាយប់ថ្ងៃទី២៨ ខែមិថុនា កម្លាំងសាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌប៉ាង លីដា ចុះទៅធ្វើការបង្រ្កាបតែម្ដង៕

ចែករំលែកអត្ថបទ