Monday, December 9, 2024
Latest:
​កីឡា

កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី នៅសាលាបឋមសិក្សាត្រពាំងពោន ស្ថិតក្នុងភូមិវត្តសុវណ្ណបុទុម ភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពត៖ នៅវេលាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​ ៣០ ខែមិថុនា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី នៅសាលាបឋមសិក្សាត្រពាំងពោន ស្ថិតក្នុងភូមិវត្តសុវណ្ណបុទុម ភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។

នៅក្នុងឱកាសនោះក៏បានការអញ្ជើញ​ចូលរួមពីសំណាក់ ឯឧត្តម លោកជំទាវ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រត្តិបតិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ គណៈអភិបាលស្រុកបន្ទាយមាស នាយក​ នាយករងទីចាត់ការ​ អង្គភាពចំណុះសាលាខេត្ត​ ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី សរុប​ប្រមាណ​២០០០នាក់។

ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា ការចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនេះ គឺជាសា្មរតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រលាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែក។បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនក្រុមគ្រួសារ និងសង្គមជាតិ ៕