សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឃាត់​ខ្លួន​ជនសង្ស័យ៣នាក់ ករណី​(គាស់ទ្វារ​ របងលួចយកទ្រព្យសម្បត្តិ​ប្រជា​ពលរដ្ឋ​ )

ភ្នំពេញ ៖​ កម្លាំងនគរបាល​ ប៉ុស្តិ៍រដ្ឋបាលស្ទឹង​មានជ័យទី៣​ ល្បាតក្នុងមូលដ្ឋាន​ ឃាត់ខ្លួនបាន​ជនសង្ស័យចំនួន៣នាក់​ ៖​ ហេតុការណ៍​នេះកេីតឡេីងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៤ និង០០ នាទីទៀបភ្លឺ នៅចំណុចផ្ទះលេខ157B ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

លោក​ ឯម​ ភារី​ នាយប៉ុស្តិ៍​ នគរបាលស្ទឹង​មានជ័យទី៣​ បានឲ្យ​ មុនកេីតហេតុ​ ជនរង​គ្រោះឈ្មោះ ផេង ចាន់ណា ភេទស្រី អាយុ​៤២ ឆ្នាំបានយកម៉ូតូមួយគ្រឿង​ ម៉ាកហុងដា​វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-2745 ទុកក្នុងរបងមុខផ្ទះ រួចចូល​ទៅ​សម្រាកក្នុងផ្ទះជាមួយក្រុមគ្រួសារ ពេល​នោះជនសង្ស័យឈ្មោះ ថុនា និងបក្ខពួក២ នាក់ទៀតមិនស្គាល់ ឈ្មោះ​ បានជិះម៉ូតូមួយគ្រឿងម៉ាក(អេសហ្សេត)FZ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HC-4794បានមកធ្វើសកម្មភាព​ ចាប់ទាញគាស់ត្រចៀកទ្វាររបងចូលលួចយកម៉ូតូរបស់ជនរងគ្រោះរួចជិះគេចខ្លួនបាត់។ បន្ទាប់មកជន សង្ស័យឈ្មោះ ថុនា បានជិះម៉ូតូម៉ាក (អេសហ្សេត)F2 ពណ៌ ក្រហម ឌុបបក្ខពួកឈ្មោះ ផេង ដារ៉ា និងហៅ​ បក្ខពួកឈ្មោះ ហាក់ ចាន់បូរី ឈ្មោះ សួន ដេវីត ជិះម៉ូតូមួយគ្រឿងទៀត ម៉ាក​ ហុងដាប៊ីត(HondaBeat) ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ1HC-4794 មកលួចយក​ទ្រព្យ សម្បត្តិនៅក្នុងផ្ទះ របស់ជនរងគ្រោះ ម្ដងទៀត។

ខណៈពេលនោះ កម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានម៉ូតូល្បាតមកឃើញទាន់ក៏​ដេញចាប់ឃាត់ខ្លួនជនសង្ស័យបានចនួន៣នាក់ យកមកសាកសួរ​នៅស្នាក់ការ​ប៉ុស្តិ៍ ។ ចំណែកបក្ខពួកផ្សេងទៀតបានរត់ គេចខ្លួនបាត់​ ។
បន្ទាប់មកជនរងគ្រោះក៏​បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឲ្យចាត់ការតាមច្បាប់តែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ផេង ចាន់ណា ភេទស្រី អាយុ៤២ ឆ្នាំ មុខ​របរ​មេផ្ទះ ស្នាក់នៅចំណុចកើតហេតុខាងលើ។

-ចំណែកជនសង្ស័យទី១ ឈ្មោះ​ ហេងតារា​ហៅចយ​ភេទប្រុសអាយុ ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិឬស្សី២ សង្កាត់មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន​(មានផ្ទុកសារធាតុ​ញៀន)។

-ជនសង្ស័យទី២ ឈ្មោះ ហាក់ ចាន់បូរី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមាន ជ័យ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន)។

-ជនសង្ស័យទី៣ ឈ្មោះ សួន ដេវីត ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន)។

-ជនសង្ស័យទី៤ ឈ្មោះ ថុនា ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ និងបក្ខពួក២នាក់ទៀត ភេទប្រុស មិនស្គាល់អត្តសញ្ញាណគេចខ្លួន។

វត្ថុតាងចាប់យក: ម៉ូតូចំនួន២ គ្រឿង ម៉ាកហុងដាប៊ីត(Honda Beat)ពណ៌ស​ លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ​1HC-4794 និងម៉ាក(យ៉ាម៉ាហាអេសហ្សេត) YamahaFZ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DE-6553 ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់សមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ចែករំលែកអត្ថបទ