Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទុះគ្រាប់របួសធ្ងន់យុវជនបើកគ្រឿងចក្រម្នាក់នៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធន់ធ្ងរខណៈកំពុងបើកគ្រឿងចក្រ ( អាប៊ុល)១គ្រឿងឈូសដីនៅក្នុងដីឡូត៌មួយកន្លែងហើយកិនចំគ្រាប់បណ្ដាលឲ្យផ្ទុះលាន់ដូចរន្ទះបាញ់ឡើងកក្រើកហើយគ្រឿងចក្រក្រឡាប់ផ្ងាជើង
ហេតុការណ៍នេះបានកើតឡើងកាលពីវរលាម៉ោង៨និង៤០ នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុងដីឡូត៌មួយកន្លែងដែលមានទីតាំងស្ថិតនៅខាងក្រោយវត្តទួលសុភាឃួន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនរងគ្រោះមាន ឈ្មោះ ហេង ហ៊ាង អាយុ២១ឆ្នាំមុខរបរ បើកគ្រឿងចក្រត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១ដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុន ពេលកើតហេតុថៅកែរថយន្តដឹកដីនិងគ្រឿងចក្រខាងលើបានទទួលម៉ៅការដឹកដីចាក់បំពេញទីតាំងដីឡូត៌កើតហេតុ បន្ទាប់ពីរថយន្តដឹកដីចាក់រួចគ្រឿងចក្របានធ្វើការឈូសឆាយពង្រាបដីហើយចៃដន្យបានកិនចំគ្រាប់បណ្ដាលឲ្យផ្ទុះលាន់រន្ទះបាញ់កហើយគ្រឿងចក្របានប៉ើងខ្ទាតទើរលើរបងវត្តចំណែកយុវជនដែលជាអ្នកបើករង របួសធ្ងន់ ។ ដោយឡែកគ្រាប់មិនទាន់ដឹងថាជាមីនតោនឬជាប្រភេទគ្រាប់អ្វីពិតប្រាកដនៅឡើយទេ ។

ក្រោយកើតហេតុខាងមន្ត្រីកំចាត់មីនស៊ីម៉ាក់ បានចុះទៅកាន់ទីតាំងកើតហេតុដើម្បីពិនិត្យមើលនិងធ្វើការស្រាវជ្រាវ ៕

ចែករំលែកអត្ថបទ