Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចស្រុកសំរោងទង​ឃាត់ខ្លួនជន​សង្ស័យ៦នាក់រួមនិងថ្នាំញៀនមួយចំនួន

កំពង់ស្ពឺ៖​ កំលាំងនគរ​បាលស្រុកសំរោងទង​ បេីកប្រតិបត្តិកា​រ​បង្ក្រាប​មុខសញ្ញា​រក្សាទុ​ក​ចែកចាយនិងប្រេីប្រាស់គ្រឿង​ញៀ​ន​ខុសច្បាប់​ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន​៦នាក់​ ប្រតិបត្ដិការបង្ក្រាបនេះ​ ​ដឹកនាំ​កំលាំងដោយ​ លោក​ វរសេនីយ៍​ឯ​ក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក​ សំរោងទង​ ធ្វើឡើងកាល​ពីវេលាម៉ោង០២និង៣០នាទីរសៀល​ ថ្ងៃទី​២៨ខែមិថុនាឆ្នាំ២០១៩​ នៅផ្លូវជាតិលេខ​ ៤​ ចំណុច​បឹងស្រែឈូកខាងជេីង​ភូ​មិពង្រ​ធំ​ ឃុំកាហែងស្រុក​សំរោងទង​ ខេត្តកំពង់ស្ពឺ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យទាំង៦​នាក់​រួមមាន៖​ ទី១-ឈ្មោះ​ គុយ សុខគា ភេទប្រុស​អាយុ24ឆ្នាំរស់នៅភូមិពង្រធំ​ ឃុំកាហែង ជាអ្នក​ចែកចាយនិងផ្ដល់កន្លែងប្រើប្រាស់​ -ទី២​៖ឈ្មោះ​ សូ ចាន់ធឿន ភេទប្រុ​ស​អាយុ 18ឆ្នាំ នៅភូមិត្រពាំងជ្រៅ ឃុំកាហែង-ទី៣ឈ្មោះ​ តន សុម៉ៅ ភេទប្រុស​ អាយុ30ឆ្នាំ​ភូមិពង្រធំ ឃុំកា​ហែង​-ទី៤​ឈ្មោះ​ តន សារ៉ាត់ ប្រុសអាយុ25ឆ្នាំ ភូមិ​ព​ង្រ​ធំ ឃុំកាហែង​ -ទី៥ឈ្មោះ​ ហួត រតនៈ ប្រុសអាយុ18​ឆ្នាំ ភូមិឡ ឃុំកាហែង​ -ទី៦.​ឈ្មោះ​ ឆាន ចំណា​ន ប្រុ​ស​ អាយុ18ឆ្នាំ នៅ​ភូមិកណ្ដោលដុំ សង្កាត់កណ្ដោល​ដុំ ក្រុងច្បារមន។
សមត្ថកិច្ចបានបន្ត​ថា​ទីតាំងនេះគឺមានការផ្ដល់អោយប្រេីប្រាស់និង​ចែកចាយ​បន្ត​គ្នា​ពីមួយទៅមួយ​ ប៉ុន្ដែ​ក្រុម​នេះគឺគេ​ ចល័តលឿននិងមានការឃ្លាំមេីលធ្វេីលក្ខណៈ​ដូចជាមកចាំចំការឈូក​ ជាក់ស្តែង​កំលាំង​នគរបា​ល​បានធ្វេីប្រតិបត្ដិការរហ័សទេីបចាប់បានក្រុម​នេះនិងដកហូតវត្ថុតាង​​រួមមាន​ ៖​ គ្រឿងញៀនចំនួន 4 កញ្ចប់​ មធ្យមជញ្ជីងថ្លឹង​គ្រឿង​ញៀន​ (អេឡិចត្រូនិក​1​គ្រឿង)ប្រាក់​រៀល​ចំនួន 24​ ម៉ឺនរៀល​ ទូរស័ព្ទ​ដៃ ចំនួន​4 គ្រឿងម៉ូតូ ចំនួន 1គ្រឿង(ចាស់)​ថង់ប្លាស្ទិច សំរាប់ច្រកគ្រឿងញៀន​ និងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៦នាក់រួមនិងវត្ថុតាង​ត្រូវបានសមត្ថកិច្ច​នគរបាល​​ កសាងសំណុំរឿងបញ្ជូនទៅការិយាល័​យជំនាញខេត្ដ​ ចាត់ការតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ