Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងជល់មាន់និងអាប៉ោងដ៏ធំនៅស្រុកមេសាង​ បើក​លេងបានយ៉ាងរលួន​ សង្ស័យសមត្ថកិច្ចបើកភ្លើងខៀវទើបមិន​បង្ក្រាប

ព្រៃវែង៖បើយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋនៅថ្ងៃទី១១ខែមករាឆ្នាំ២០២០នេះបានអោយដឹងថា​ ​នៅចំណុច ភូមិអង្គ ឃុំអង្គសរ ស្រុកមេសាងខេត្តព្រៃវែងមានទីតាំងសង្វៀនជល់មាន់នឹងអាប៉ោងដ៏ធំមួយកន្លែងកំពុងបើកលេងជារៀងរាល់ថ្ងៃយ៉ាងអាណាធិបតេយ្យមិនឃើញមានសមត្ថកិច្ចចុះទៅបង្ក្រាបឡើយបង្កការព្រួយបារម្មណ៍ពីសុវត្ថិភាពអសន្តិសុខខ្លាចកើតមានចោរលួចចោរប្លន់ក្នុងមូលដ្ឋានរបស់ពួកគាត់រស់នៅ

ពលរដ្ឋអោយដឹងទៀតថាមានម្ចាស់ទីតាំងមានឈ្មោះធុចសង្ស័យតែត្រូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានទើបបើកបានយ៉ាងរលួនដោយមិនមានការបង្ក្រាប

ពលរដ្ឋរស់នៅភូមិអង្គ ឃុំអង្គសរ ស្រុកមេសាងបានស្នើសុំអោយលោកស្នងការនគរបាលខេត្តព្រៃវែងមេត្តាមានវិធានការបញ្ជាមន្ត្រីក្រោមឱវ៉ាទចុះទៅពិនិត្យមើលទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់នៅទីតាំងមួយនេះផងទាន​ ! ដើម្បីធានាអោយបាននូវសុខសុវត្ថិភាពជួនប្រជាពលរដ្ឋស្របតាតគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំងចំណុចរបស់ក្រសួងមហាផ្ទៃដើម្បីថែក្សាសេចក្ដីសុខជួនប្រជាពលរដ្ឋ