Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន​ ! ម្ចាស់ទីតាំងបនល្បែងស៊ីសង​ខុសច្បាប់ ជល់មាន់​ និងអាប៉ោង​ ហ៊ានបេីកលេងក្បែរ​ ប៉ុស្តិ៍នគរបាល​ អាជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័សំងំស្ងៀម

កំពង់ចាម​ ៖​ យោងតាមប្រភពច្បាស់ការបាន​ឲ្យដឹងថា​ មានទីតាំងសង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែងនៅក្បែរប៉ុស្តិ៍នគរបាល​ស្ដៅ​ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម កំពុងបេីកដំណេីរការទទួលក្រុម​អ្នកញៀនល្បែងចូលលេងគគ្រឹក​គគ្រេង​ ដោយមិនខ្លាចញញេីត​ និងអាជ្ញាធរមានសមត្ថកិច្ច​ សោះ​ឡេីងធ្វេីឲ្យប្រជាពលរដ្ឋមានការព្រួយ​បារម្មណ៍​ ចំពោះសុវត្ថិភាព​ ភូមិឃុំ​ សង្កាត់​ របស់ពួកគាត់ខ្លាចមាន​បទល្មេីសផ្សេងៗកេីតឡេីង​ ​ខណៈអាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ពន្ធ័នៅមូលដ្ឋានហាក់សំងំ​ស្ងៀម​ គ្មាន​វិធាន​កា​រ​ទប់ស្កាត់ឬក៏បង្ក្រាប​ ។

សូមបញ្ជាក់ថា ទីតាំងសង្វៀនជល់មាន់នឹងអាប៉ោងនេះនៅមិនឆ្ងាយប៉ុន្មានពីប៉ុស្ដិ៍នគរបាល​ ឃុំស្ដៅនោះទេ​ គឺ​ប្រហែល​២០០​ម៉ែត្រតែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ បានដាក់ការសង្ស័យទៅលើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ថា​បើកភ្លើងខៀវអោយក្រុមញៀនល្បែងបើក​លេងហើយមើលទៅ ទើបទីតាំងមួយកន្លែង​នេះ លេងបានយ៉ាងរលូនដូច្នេះ។

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

គួរម្លឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ សង្កាត់ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ជុំវិញករណីខាងលើនេះដែរ អង្គភាព​សារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី លោកជា ជួន អធិការ​នគនគរបាស្រុកកងមាស បានទេដោយទូរសព្ទមិនអាចទំនាក់ទំនងបាន ។

ទោះជាយ៉ាងនេះក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការទបស្កាត់និងបង្ក្រាបនូវល្បែងសុីសងជល់មាន់និងអាប៉ោងទាំងនេះផង បងប្អូនប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់​លើកឯកឧត្តមអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុន ចាន់ដា និងលោកឧត្ដមសេនីយ៍ទោឯម កុសល ស្នងការខេត្ដកំពង់ចាម លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹម យ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។

ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕