Thursday, April 25, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

កូនប្រុសចិត្តតិរច្ឆានគ្រាន់តែម្ដាយសួររឿងដួលកង់ស្រាប់តែស្ទុះយកដំឥដ្ឋមកវាយលើម្ដាយនឹងឪពុកបណ្ដាលឲ្យរងរបួសធ្ងន់ថែមទាំង បំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កណ្ដាល៖ ហួសចិត្តនិងយុវជនតិរច្ឆានម្នាក់គ្រាន់តែម្ដាយសួរ នាំ បន្តិចបន្តួចរឿងដួលកង់ស្រាប់តែស្ទុះទៅយកដុំឥដ្ឋប្រហោង វាយទៅ លើម្ដាយនិងឪពុកបណ្ដាល រងរបួសធ្ងន់ព្រមទាំងបំផ្លិតបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះថែម ទៀត ត្រូវសមត្ថ កិច្ចចាប់វាយខ្នោះ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង០២និង៣០នាទីរសៀលថ្ងៃទី០៣ខែ ឧសភាឆ្នាំ២០២០ នៅចំណុចភូមិ ប្រឡាយ ឃុំ បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះ រុណ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹងខេ ត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

ជនរងគ្រោះដែលរងរបួសនៅក្នុងហេតុការអំពើហឹង្សា រួមមាន ៖ ទី០១-មានឈ្មោះ សុឹម ចិន្តា ភេទស្រីអាយុ៥១ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ប្រឡាយឃុំ បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ ទី២-ឈ្មោះ ប្រុក សារិន ភេទប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅជាមួយជនរងគ្រោះទី០១ ត្រូវជាឳពុកម្ដាយជនសង្ស័យ ។ ជនងគ្រោះទី៣-ឈ្មោះ កឹម វណ្ណី ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅភូមិ ប្រឡាយ ឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល ។ (អ្នកជិតខាង)។ វត្ថុតាងចាប់យកមាន ៖ ពូថៅដៃ០១(ផ្លែដែក ឈេីប្រវែង៣២សង់ទីម៉ែត្រដងសម្ភារៈ ខូចខាត រួមមាន៖ ស្តូបដាក់ធាតុចំនួនមួយទ្វាដែកផ្ទះបាយចំនួនមួយ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានធ្វើអោយកង់ដួលនៅមុខផ្ទះពេលនោះជនរងគ្រោះ ជាម្តាយបានសួរនាំ ជនសង្ស័យ ពីរឿង ដួលកង់ ស្រាប់ តែ ជន សង្ស័យ បាន ស្ទុះទៅយក ដុំឥដ្ឋប្រហោង វាយក្បាល ជនរងគ្រោះ បណ្តាល អោយ ពក បន្ទាប់ មក ជនរងគ្រោះ ជាម្តាយបានរត់ទៅពួន នៅផ្ទះ អ្នកជិតខាង រួចជន សង្ស័យ បានយកដុំ ថ្មវាយក្បាលជនរងគ្រោះជាឱពុកបណ្តាលអោយបែកហូរឈាម និង បានវាយបំផ្លិច បំផ្លាញ ទ្រព្យសម្បត្តិ ក្នុងផ្ទះ។ បន្ទាប់ មក ជនសង្ស័យ បានរត់ចូលទៅផ្ទះអ្នក ជិតខាងដែលជាជនរងគ្រោះ ឈ្មោះ សំ សុវណ្ណារី ដោយកាន់ពូថៅជាប់និងដៃទៅ ជាមួយផង ភ្លាម ៗនោះ ជនសង្ស័យ បាន ធាក់ ទ្វាដែកផ្ទះបាយបណ្តាយអោយ ដាច់ ត្រចៀកទ្វា របេីកត្រូវចំមុខជនរងគ្រោះដែលឈរ ក្បែរ នោះ ដួល ផ្ងារ ក្រោយ រងរបួស បែក មុខ និង បែកក្បាលពីក្រោយហូរឈាម។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅ ព្យាបាលនៅមណ្ឌលសុខភាពបឹងខ្យាង។ ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាងបានចុះទៅដល់ កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុក កណ្ដាលស្ទឹង ដើម្បីអនុវត្តតាមនិតិវិធី។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន សមត្ថកិច្ច ធ្វើការសាកសួរនិងកសាងសំណុំ រឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕

ចែករំលែកអត្ថបទ