Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

រាជអាវុធហត្ថស្រុកភ្នំស្រួច ឃាត់ខ្លួននារីវ័យក្មេងម្នាក់ដកហូតថ្នាំគ្រឿងញៀន១កញ្ចប់ធំ

កំពង់ស្ពឺ៖​ នារីវ័យក្មេងស្រស់ស្អាតម្នាក់​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច ឃាត់ខ្លួនដកហូតគ្រឿងញៀនកញ្ចប់ធំ, ដែកកេះចំនួន ០៥,ថង់ច្រកគ្រឿងញៀនចំនួន ០៣ដុំ​ ។
ហេតុការនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី0២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យមានឈ្មោះ ថេង ស្រីលាភ ភេទស្រី អាយុ១៦​ឆ្នាំរស់នៅភូមិឃុំខាងលើ ក្នុងប្រតិបត្តិការនោះដែរឪពុកម្តាយ របស់ជនសង្ស័យ​ នោះបានរត់គេចខ្លួនបាត់អស់ ។

បច្ចុប្បន្ន​ ជនសង្ស័យនិងវត្តុតាង ត្រូវបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិវិធី៕

ចែករំលែកអត្ថបទ