សន្តិសុខ​សង្គម

ជនជាតិយួននិងពលរដ្ឋខ្មែរកំពុងសម្រុកចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូមួយកន្លែងគ្មានផ្លាកយីហោសង្ស័យមិនមានច្បាប់

ស្វាយរៀង ៖ កាស៊ីណូគ្មានផ្លាកយីហោ១កន្លែង សង្ស័យអត់ច្បាប់ បានបើកដំណើរការប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង ភ្នាល់ដាក់លុយគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ ចំណែកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន នាំគ្នាសំងំស្ងៀមហាក់មិនមានវិធានការទប់ស្កាត់ឬបង្ក្រាបឡើយ ទីតាំងបនល្បែងមួយនេះស្ថិតនៅចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពីប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កាស៊ីណូមួយនេះគ្មានផ្លាកយីហោ ហើយសង្ស័យអត់ច្បាប់ទៀត ផងប៉ុន្តែអាចបន្តបើកដំណើរការលេងល្បែងបានយ៉ាងរលូន ពិសេសនោះអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងទៀតផង។
ប្រភពដដែលលើកឡើងថា ឯណាទៅពាក្យថាភូមិ ឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ បើនៅក្នុងមូលដ្ឋានបើកលេង ល្បែងស៊ីសងយ៉ាងគគ្រឹកគ្រេងគ្មានការទប់ស្កាត់អំពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។

ដូច្នេះហើយពលរដ្ឋស្នើសុំដល់លោកអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងលោកស្នងការ មេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងសុីសងមួយនេះផងទានដើម្បីឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាបាននូវសុខសុវត្ថិភាពជួនប្រជាពលរដ្ឋនៅមូលដ្ឋាន ៕