Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

រថយន្ដបែនដឹកដីបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់និង​ម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀត​រង​របួសធ្ងន់ខណៈដែលកំពុងជិះម៉ូតូឌុបគ្នាក៏ត្រូវរថយន្ដបែន​ដឹកដីបុកពីក្រោយ និងអូសជាង ៥០ម៉ែត្រ
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលា​ម៉ោង ០៧និង៣០នាទី​ យប់​ ថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០១៩ នៅតាមបណ្ដោយ​ ផ្លូវជាតិលេខ៣​ ត្រង់ចំណុច ភូមិព្រៃកី(ខ) សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ចក់ សំណាង អាយុ ១៨ ឆ្នាំមុខ​របរ នៅផ្ទះ មានទីលំនៅភូមិព្រៃកី(ក) សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុន​ពេលកើតហេតុជនរងគ្រោះបានខ្ចីម៉ូតូមិត្ដភក្រ័ម៉ាក ហុងដាឌ្រីម ស៊េរី ២០១៧ ជិះគ្នា២ នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដបែនដឹកដីមិនចាំស្លាកលេខបុក​ពីក្រោយរួចអូសជាង៥០ម៉ែត្របណ្ដាលឲ្យបាក់​កស្លាប់ម្នាក់ និង ម្នាក់ទៀតរងរបួសធ្ងន់ត្រូវរថយន្ដសាម៉ុយ​ដឹកយកទៅ​សង្គ្រោះភ្លាមៗ ។ បន្ទាប់ពីបង្កហេតុរថយន្ដបែន​ដឹកដីមិនបានឈប់នោះបានបន្ថែមល្បឿនយ៉ាងលឿនបើក​រត់គេចបាត់សម្រោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុដើម្បីជួយសម្រួលចរាចរណ៍ដោយសារតែ​ស្ថានភាពផ្លូវងងឹត និងទាក់ទងសមត្ថកិច្ចជំនាញខណ្ឌចុះទៅ​វាស់វែងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ