Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

បន្ទាប់ពីជនរងគ្រោះទៅប្ដឹងនគរបាលប៉ុស្តិព្រែកកំពឹសថា​ចោរ​ប្លន់ម៉ូតូ​ តែលោកអធិការខណ្ឌដង្កោ​ ថា​មិនមានករណី​ប្លន់នោះទេ

ភ្នំពេញ ៖ យុវជន២ក្រុមចេញពីកន្លែងផឹកសុីបង្កជម្លោះវាយ​តប់គ្នា​ពេញផ្លូវហើយក្រុមម្ខាងរត់ចោលម៉ូតូត្រូវបានក្រុមម្ខាង​ទៀតលើកយកម៉ូតូជិះគេចខ្លួនបានរួចបានទៅផ្លុងចោលត្រូវជនរងគ្រោះរត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ​នគរបាលព្រែកកំពឹស​ ថាមានគេប្លន់យកម៉ូតូ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែ​មេសាឆ្នាំ២០១៩ នៅចំណុច មុខបុរីពិភពថ្មី ជិតរង្វង់មូលគួរស្រូវ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ជាម្ចាស់ម៉ូតូមានឈ្មោះ យ៉ាន់ ពៅ ភេទប្រុស​ អាយុ២០ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅម្តុំជិតស្តុបទួលពង្រ ក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រះម្លូ ឃុំព្រៃស្លឹក ស្រុកពារាំង ខេត្តព្រៃវែង។
ចំណែកម៉ូតូដែលក្រុមជម្លោះម្ខាងទៀតយកទៅម៉ាកឌ្រីមសង់ សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាក​លេខតាកែវ 1K.1211​ ។

បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុន​ពេលកើតហេតុ​ ខ្លួនបានជិះម៉ូតូមួយគ្រឿងជាមួយនិងមិត្តភ័ក្តរួមដំណើរម៉ូតូ២គ្រឿងទៀត មានគ្នា៤នាក់បានចេញពីការផឹកសុីនៅក្នុងបុរីពិភពថ្មីចំការដូង ក្នុងគោលបំណងជូនមិត្តភ័ក្តទៅកន្លែងដេកនៅចំណុចជិតកន្លែងកើតហេតុខាងលើ ដោយ​ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ខណៈមកដល់មុខរោងចក្រស្រាបៀរកម្ពុជា ក៏លិចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ ហុងដា ZOOMER.X មិនចាំពណ៌ មិនចាំស្លេកលេខ ជិះគ្នាបីនាក់មកពីក្រោយ ស្មានតែអ្នក​ដំណើរធម្មតា ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ក៏ដេញវាយនិងខ្សែរក្រវ៉ាត់ គប់ដុំថ្ម ហើយរូបគាត់ក៏យកដៃ​រងត្រូវមួយដុំថ្មរងរបួសចេញឈាម ហើយរូបគាត់ក៏ផ្តួលម៉ូតូចោលស្ទុះរត់ចេញយកតែរួចខ្លួន​ ។
គ្រានោះជនសង្ស័យបានឪកាសល្អក៏ចុះលើកយកម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុយុវជនរងគ្រោះបានកាន់អត្តញាណបណ្ណ័និងកាត់គ្រី​ ឲ្យមិត្តភ័ក្តដឹកទៅដាក់​ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសដើម្បីឲ្យសមត្ថកិច្ចជួយ​ស្រាវជ្រាវតាមរកជនសង្ស័យយកមកផ្ដន្ទាទោសតាមនីវិធី ។

បើយោងតាមលោក​ ជឹម​ សុី​ ថា​ អធិការនគរបាលខណ្ឌដង្កោ​បានបញ្ជាក់តាមទូរសព្ទ័ប្រាប់​ អង្គភាពសារព័ត៌មាន​ (​ កោះប៉ែន)​ នៅព្រឹកថ្ងៃទី០៤ខែមេសាឆ្នាំ២០១៩នេះថា​ ករណីនេះ​មិនមែនជាករណីប្លន់ទេ​ គឺជាករណីអំពើហឹង្សា​ ចេញពីផឹកសុី​ ហើយជិះម៉ូតូតាមផ្លូវបង្កជម្លោះ​វាយគ្នាធ្វើអោយក្រុមរងគ្រោះ​រត់ចោលម៉ូតូហើយក្រុមមួយទៀតបានលើកយកម៉ូតូទៅ​ចោលកន្លែងផ្សេង​ ហើយពេលនេះជនរងគ្រោះបានយកម៉ូតូ​បានវិញហើយ​ ។

​ -តែទោះជាយ៉ាងណាជុំវិញនិងការលើកឡើងរបស់លោកអធិការខណ្ឌដង្កោ​ រឿងករណីនេះ​ អង្គភាពយើងនៅមិនទាន់សុំការបញ្ជាក់បំភ្លឺពីជនរងគ្រោះបាននោះទេព្រោះគ្មានលេខ​ទូរសព្ទ័​ ។ អង្គភាពយើងរងចាំការបំភ្លឺជុំវិញករណីនេះរាល់ម៉ោងធ្វើការ៕