Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋ១ល្វែងត្រូវអគីភ័យឆាបឆេះបំផ្លាញទ្រព្យសម្បត្តិមួយចំនួនធំនិងមនុស្ស៣នាក់រងរបួស

ភ្នំពេញ៖ ឆ្លងចរន្តអគ្គីសនីទូទឹកកបណ្តាលឲ្យឆាបឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋ១ខ្នងពីជាន់បណ្តាលរងការខូចខាតទ្រព្យ​សម្បត្តិមួយចំនួនធំនិងរងរបួសមួយគ្រួសារប្រុសស្រីបីនាក់​រលត់ដៃជើង
បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះមកជួយអន្តរាគមន៍ នាវេលាម៉ោង១២និង៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១កុម្ភះ ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ផ្ទះលេខ២០ ភូមិគោកឃ្លាង​ សង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ។

យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានចូលសម្រាកក្នុងបន្ទប់ដូចសព្វដង ស្រាប់តែយប់ជ្រៅកំពុងតែលង់លក់ក៏មានអគ្គីភ័យបានឆាបឆេះចេញពីជាន់ខាងក្រោម និងរាលដាលយ៉ាងសន្ធោសន្ធៅក្នុងផ្ទះគាត់ទៅហើយរូបគាត់ក៍នាំគ្នារត់ចេញតាមទ្វារខាងក្រោយទាំងខ្លួនរលាករលាត់ដៃជើងនិងមុខ​ បីនាក់លុះរត់​ចេញមកក្រៅ ទើបរូបគាក់រាយការណ៍ទៅសមត្ថកិច្ចជំនាញឲ្យចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
ភ្លាមៗកម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចុះជួយ​អន្តរាគមន៍ចំនួន២គ្រឿងបាញ់ពន្លត់អស់ទឹក១គ្រឿងទើបគ្រប់គ្រងស្ថានការបានទាំស្រុង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ ផ្ទះរងគ្រោះ មានឈ្មោះ វ៉ាន់ សុផាវត្តី​ ភេទស្រី អាយុ៤៧ឆ្នាំ មុខរបប លក់ស្បែកជើង ស្នាក់នៅទីតាំងកើតហេតុខាងលើ ផ្ទះរងគ្រោះសង់អំពីថ្មប្រភេទផ្ទះពីជាន់មានទំហំ ៤ /៨ម៉ែត្រ ខូចខាតប្រមាណជា៥០ភាគរយ។ទ្រព្យសម្បត្តិដែលត្រូវអគ្គីភ័យឆាបឆេះខូចខាត រួមមាន៖រថយន្តបាឡែន១គ្រឿង ម៉ូតូ២គ្រឿង និងទូទឹកកកចំនួន១គ្រឿងនិងមនុស្សចំនួន៣នាក់រងរបួស​ ៕

ចែករំលែកអត្ថបទ