សន្តិសុខ​សង្គម

អាណិតណាស់! ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅក្នុង​រឺម៉កម៉ូតូកង់បី​ ឯប្ដីនិងកូច២នាក់របួសធ្ងន់

ភ្នំពេញ៖​ ស្ត្រីម្នាក់បានស្លាប់ក្នុងកង់បីភ្លាមៗ​និង៥​នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះកង់បី​តាមផ្លូវត្រូវរថយន្តសាមយ៉ុងមួយគ្រឿងបើក​បុកពេញទំហឹងផ្លោងទៅផ្ទាប់ជាមួយរថយន្ត​កុងទីន័រ​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលា​ម៉ោង​​៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវហាណូយ ចំណុច​ ក្រេនភ្នំពេញ ក្នុងសង្កាត់ឃ្មួួញ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ កើត សំបូរ អាយុ​៣៧ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅភូមិសែនសុខសង្កាត់ឃ្មួញ ខណ្ឌសែន​ ៖​ មានស្រុកកំណើត ភូមិពោធិ៏ ឃុំខ្សែត ស្រុកកំពង់រោរិ៏ ខេត្តស្វាយរៀង ។ នៅក្នុងកាបូបរបស់​ជនរងគ្រោះមានខ្សែករ មាស១ខ្សែរ ខ្សែរដៃ១ខ្សែរ និងលុយ១៧០$ លុយខ្មែរចំនួន​៦០​មុឺនរៀល។
ប្តីមានឈ្មោះ ប៉ុល ភ័ត្រា អាយុ ៣៩ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបររត់កង់បី ស្នាក់នៅជាមួយគ្នារងរបួសធ្ងន់ និងកូនតូចៗ២នាក់ទៀតរង​របួសធ្ងន់ដូចគ្នា។

ចំណែកអ្នកបើកបររថយន្តបង្ក​មាន​ឈ្មោះ សាំង គឹមអុល ភេទប្រុស អាយុ៥២ឆ្នាំជន​ជាតិខ្មែរ មុខរបរបើកឡាន រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកត្រាំង ខេត្តតាកែវ​ រងរបួសធ្ងន់ទាំង២នាក់។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ​ដឹង​ថា​ មុនពេលកើតហេតុគេឃើញរថយន្តសាមយ៉ុង ពណ័ស ពាក់ស្លាកលេខ​ភ្នំពេញ​2AK-8945 ធ្វើដំណើរតាមបណ្ដោយផ្លូវ​ហាណូយ​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ សង្ស័យងងុកដេក ខណៈមកដល់ចំណុចកើតហេតុខាងលើបាន​រេចង្កូតជ្រុលទៅបុករុឺម៉កកង់បី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BG-9059 បើកបរ​បុរសរងគ្រោះរួមដំណើរជាមួយប្រពន្ធនិងកូនតូចៗប្រុសស្រីពីរនាក់ដែលធ្វើដំណើរ​ស្របទិសគ្នា បុករុញផ្ទាប់និងរថយន្តកុងទីន័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-0326​ដែលចតស្ងៀមលើចិញ្ចើមផ្លូវពេញបណ្ដា​ល​ឲ្យភាគីខាងកង់បីមួយគ្រួរសាប្ដីនិងកូនតូច​ប្រុសស្រីរងរបួសធ្ងន់ ចំណែកប្រពន្ធស្លាប់គួរ​ឲ្យអណោចអធម៌ គៀបជាប់ក្នុងកង់បី​ រីឯ​តៃកុងរថយន្តបង្កនិងព្រូរងរបួសធ្ងន់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរ​ពេទ្យ​ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏​ចុះវាស់វែង​ យករថយន្តទាំងពីរគ្រឿងនិងម៉ូតូកង់បីរងគ្រោះទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៏ផ្លូវគោក​ រាជធានីភ្នំពេញ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។
ចំណែកសពស្ត្រីរងគ្រោះ​សមត្ថកិច្ចធ្វើកំណត់​រួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត៕

ចែករំលែកអត្ថបទ