Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

អាសូរ! ស្ត្រីកម្មករសំណង់ម្នាក់ធ្លាក់ពីលើអាគារកំពង់សាងសង់ស្លាប់បាត់បង់ជីវិតគួរឲ្យអាណោចអធម៌

ភ្នំពេញ៖ ស្ត្រីម្នាក់ធ្លាក់ពីលើអាគារកំពុងសាងសង់មួយកន្លែងដែលមាន​កំពស់រហូតដល់១០ជាន់បណ្ដាលឲ្យស្លាប់លើគំនរខ្សាច់​ គួរឲ្យអាសូរ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៦៣ កែងនិងផ្លូវលេខ២៧៨ ត្រង់ចំណុចខាងកើតវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន ។

សពស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជាកម្មករសំណងនៅទីតាំងខាងលើ ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឭសូរសំ​ឡេងលាន់ឌឹមលើដីខ្សាច់ ពេលនោះក៏មានប្រជា​ពលរដ្ឋចេញមកមើល ស្រាប់តែឃើញស្ត្រីរងគ្រោះបានស្លាប់លើគំនរខ្សាច់បាត់ទៅហើយ ចំណែកផ្ទៃមុខស្ត្រីរងគ្រោះមានស្នាមបែកមុខ និងមានឈាមផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយយកខ្សែមកពទ្ធ័ជុំវិញសព រួចទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោលសល្យវិឆ័យសពជនរងគ្រោះ។ តែទោះជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បានបញ្ចាក់ថា​ មូលហេតុអ្វីឲ្យពិត​ប្រាកដឡើយនោះទេ ។ ដោយពុំមានសាច់ញ្ញាតិនិងបងប្អូន សមត្ថកិច្ចបានសម្រេចឲ្យរថយន្តសាមុយដឹកសពយកទៅកម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំស្រាវជ្រាវរកសាច់ញ្ញាណមកទទួលយកទៅធ្វើបុណ្យតាមប្រៃណី៕