Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ព្រោះតែល្បែងធ្វើឲ្យមនុស្សបែកគំនិតហ៊ានឆបោកម៉ូតូគេ​ទៅលក់រហូតដល់៣គ្រឿងចុងក្រោយត្រូវជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោយពីបានធ្វើសកម្មភាព ឆបោក​យកម៉ូតូចំនួន៣គ្រឿងបានសម្រេច​ កាលពីថ្ងៃទី២៤ ខែមិនាឆ្នាំ២០១៩កន្លងទៅហើយបានគេចខ្លួនបាត់រយ​ពេល​៤ថ្ងៃ។ ទើបនៅវេលាម៉ោង០១រំលងអធ្រាត្រឈានចុូលថ្ងៃ​ទី២៨ ខែមិនា ឆ្នាំ២០១៩​ បានប្រទះឃើញនៅចំណុចក្នុងផ្ទះហេបភី ណេត ​តាមបណ្តោយផ្លូវ២៥៦ជិតផ្ទះសំណាក់ហង្សមាស ក្នុងសង្កាត់​ទឹកល្អក់ទី៣ ខណ្ឌទួលគោក ទើបសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង​ ។

ជនសង្ស័យខាងលើមានឈ្មោះ អ៊ីង គៀងសុង ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរកាត់ចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងក្រុងហ៊ុនបានរត់គេចខ្លួន៤ថ្ងៃទើបចាប់​បាន។

តាមសម្តីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថានៅម៉ោងកើត​ហេតុខាងលើ រូបគាត់បានជិះម៉ូតូតាមដងផ្លូវ ក៍ប្រទះឃើញមុខសញ្ញាជនសង្ស័យដើរចូលណេតខាងលើក៏ឈប់ម៉ូតូហើយរត់ទៅចាប់ជនសង្ស័យបានតែម្តង​ ពលរដ្ឋឃើញដូច្នោះក៏ស្វាគមន៏មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច​ បញ្ជូនខ្លួនជនសង្ស័យទៅប៉ុស្តិ៏នគរបាលរដ្ឋបាលទឹកល្អក់ទី៣ដើម្បីសួរនាំ។
ប្រភពដដែលបានបន្តទៀតថាជនសង្ស័យបានឆបោកយក​ម៉ូតូអស់៣គ្រឿង ម៉ាកស្គុតពី១គ្រឿង ភីសុីអុិច ១គ្រឿង និងម៉ូតូឌូក១គ្រឿងទៀត រួមទាំងកុំព្យទ័រមួយគ្រឿងផងដែរបាន​យកទៅលក់លេងល្បែងចាញ់អស់ហើយគេចខ្លួនបាត់ទើប​នៅវេលាកើតហេតុបានប្រទះឃើញក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង​ ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុរួចបញ្ជូនខ្លួនបន្តទៅអធិការខណ្ឌទួលគោកដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនិតិវិធច្បាប់៕