Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ក្រសួងការងារ បង្ហាញតួលេខបន្ថែម នៃកម្មករនៅរាជធានីភ្នំពេញ ដែលត្រូវត្រួតពិនិត្យសុខភាព និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែក

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយទៀត ដើម្បីបង្ហាញអំពីការធ្វើបត្តាឡីស័កចំពោះកម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការជាវិញ។ នេះបើតាមសេចក្តីប្រកាសដែលអង្គភាពសារព័ត៌មាន CSN Daily ទទួលបាន។

បើតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លទ្ធផលនៃការត្រួតពិនិត្យសុខភាព កម្មកររោងចក្រ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១៨:០០នាទីយប់ មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ៥១៦នាក់ ក្នុងនោះដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ៥០៥នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវន) ចំនួន៦នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលបត្តាឡីស័កកម្រិត២ (វិទ្យាវ័យជម្ពូវ័ន) ចំនួន ៥នាក់ និងយកសំណាកទៅពិសាធបន្ត ចំនួន៦នាក់។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន៦០នាក់ ក្នុងនោះ ចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ១១នាក់ និងកម្រិត២ ចំនួន ៤៩នាក់។

ដោយឡែក លទ្ធផលទី២៣ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១១៖០០នាទីព្រឹក មានកម្មករ រោងចក្រមកត្រតពិនិត្យសុខភាព ចំនួន ៩៥នាក់ ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩៣នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ០០នាក់ និងដាក់ឱ្យស្នាក់នៅបណ្ដូលចត្តាឡីស័កត២ ចំនួន២នាក់។ នេះបើតាមសេចក្តីប្រកាសដដែ។

សូមបញ្ជាក់ថា ក្នុងគោលបំណងការពារសុខភាពកម្មកររោងចក្រជាង៩៥ភាគរយ ដែលបានមកធ្វើការងារធម្មតា អំឡុងពេលចូលឆ្នាំ ក៏ដូចជាការពារសុវត្ថិភាពបងប្អូនកម្មកររោងចក្រ ដែលបានឈប់សម្រាក អំឡុងពេលបុណ្យចូលឆ្នាំផង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ រួមទាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ដំណើរការ មណ្ឌលត្រួតពិនិត្យសុខភាព នួន ១០មណ្ឌល និងមណ្ឌលចត្តាឡីស័ក ចំ នួន៣មណ្ឌល ដើម្បីពិនិត្យសុខភាព កម្មកររោងចក្រដែលបានសម្រាកអំឡុងពេលបុណ្យចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖

ចែករំលែកអត្ថបទ