Saturday, May 11, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះដោយមមិនដឹងមូលហេតុ

កោះកុង ៖ ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅក្នុងផ្ទះត្រង់ចំណុចដីចំការ
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឩសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

សពជនរងគ្រោះមានឈ្មោះ ជេត រដ្ឋ ភេទប្រុស អាយុ ៤៥ ឆ្នាំមុខរបរ កម្មករ មានស្រុកកំណើត ភូមិអូរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបាន សេចក្ថីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានករណីមនុស្សដេកស្លាប់នៅក្នុងផ្ទះដោយមិនដឹងពីមូលហេតុពេលនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញបានចុះទៅធ្វើ ការពិនិតនិងធ្វើកោសល្យវិច្ឆ័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង មិនមែនជាករណីឃាតកម្មនោះទេ ។

ក្រោយការពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕