Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

បើកម៉ូតូមិនប្រយត្ន័ជ្រុលទៅបុករថយន្តរង​របួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនខ្វះការប្រុង​ប្រយត្ន័ជ្រុលទៅបុករថយន្តកំពុងធ្វើដំណើ​រ​ចំពីចំហៀងផ្នែកខាងក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តអូស​ប្រហែល១០០ម៉ែត្រ ម្ចាស់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង០៩និង២០នាទី​ យប់ថ្ងៃទី១៤​ ខែ​វិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៍ស គ្មានស្លាក​លេខបើកបរដោយបុរសម្នាក់រួមដំណើរជា​មួយ​បុរស​ម្នាក់ទៀត​ធ្វើដំណើរតាមផ្លូវ​២០០៤ ទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់មានម៉ូតូមួយគ្រឿងម៉ាក​ហុង​ដា​ ឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាក​លេខភ្នំពេញ1L-4067 ជិះដោយបុរសម្នាក់​ចេញពីផ្លូវលំ​ ទិសដៅពីត្បួងទៅជើង​យ៉ាងលឿនមិនប្រយត្ន័ក៏ជ្រុលទៅបុករថយន្តកំពុងធ្វើដំណើរពេញទំហឹងផ្នែកចំហៀងស្ដាំខាងក្រោយរថយន្តបណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តអូសជាង១០០ម៉ែត្រ ម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយក​ទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែក​រថយន្ត​ ព្យាយាមបើកគេចតែត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បានតែអ្នកបើកបររត់គេច​បាត់ នៅសល់តែព្រូ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះ​មកដល់បានអោយតំណាងភាគីទាំងសងខាងមកសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង​នៅនឹងកន្លែងកើតហេតុ៕

ចែករំលែកអត្ថបទ